លោក ពុំ សុផល និងលោកស្រី ភោក ចន្នី អភិបាលរងស្រុកកំពង់លែង រួមជាមួយនិងនាយករង ប្រធាន អនុប្រធានការិយាល័យជំនាញចំណុះក្នុងរដ្ឋបាលស្រុក បានចុះ ធ្វើការស្រាវជ្រាវសួរនាំព័ត៌មានអំពីជម្ងឺកូវីដ-១៩

ខេត្តពោធិ៍សាត់៖ ថ្ងៃ អង្គារ ១រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២០ លោក ពុំ សុផល និងលោកស្រី ភោក ចន្នី អភិបាលរងស្រុកកំពង់លែង រួមជាមួយនិងនាយករង ប្រធាន អនុប្រធានការិយាល័យជំនាញចំណុះក្នុងរដ្ឋបាលស្រុក បានចុះ
ធ្វើការស្រាវជ្រាវសួរនាំព័ត៌មានអំពីជម្ងឺកូវីដ-១៩ នៅក្នុងស្រុកលើ៦ឃុំមានៈ ឃុំកំពង់ហៅ ឃុំត្រងិល ឃុំពោធិ៍ ឃុំច្រណូក ឃុំដារ និងឃុំស្វាយរំពារ ។

លោក ពុំ សុផល អភិបាលរងបានមានប្រសាសន៏ក្នុងកិច្ចប្រជំុ ថាៈ ក្រោយពីបានទទួលផែនការណែនាំដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលកម្ពុជា និងមានចំណាត់ការបន្ទាន់ពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំ ង រដ្ឋបាលស្រុកកំពង់លែង ក៏បានរៀបចំចងជាក្រុមចំនួន៣ក្រុមដើម្បីធ្វើការស្រាវជ្រាវសួរនាំ និងស្រង់ឈ្មោះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ នៅផ្សារអីអន១ និងពលរដ្ឋចំណា កស្រុកដែលទើបត្រឡប់មកពីក្នុង និងក្រៅប្រទេស ព្រមទាំងការត្រៀមកន្លែងសម្រាប់វិធានការណ៍ចត្តាឡីស័ក ដែលបានសហការជាមួយអាជ្ញាធរភូមិ ឃុំនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនស្ថិត នៅតាមមូលដ្ឋានទទួលបានលទ្ធ ផលល្អប្រសើរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *