លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ ចូលរួមបុណ្យសពលោក កង សំអឿន អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តដែលបានទទួលមរណៈភាពដោយរោគាពាធព្រមទាំងយកបច្ច័យចូលបុណ្យមួយចំនួន

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ០១រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ អធិការរងក្រុងដូនកែវ ចូលរួមបុណ្យសពលោក កង សំអឿន អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ និងជាអតីតអភិបាលរងខេត្តតាកែវផងដែរ បានទទួលមរណៈភាពកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធព្រមទាំងយកបច្ច័យចូលបុណ្យ(មួយចំនួន)ជូនដល់លោកស្រី ហុឹម សារឿន ត្រូវជាភរិយានៃសព ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍សំណេះសំណាល និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ អាឡោះអាល័យ សោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី បាត់បង់ឪពុក ជាអតីតថ្នាក់ដឹកនាំ ធ្លាប់មានស្នាដៃល្អចូលរួមបំរើប្រទេសជាតិកន្លងមកផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *