លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន មន្រ្តីនគរបាលនៅមូលដ្ឋានពេលដែលទទួលព័ត៌មាន ពីមហាជនភ្លាម ត្រូវចាត់វិធានការភ្លាមៗដោយមិនគឹតពីពេលវេលាយប់ ថ្ងៃឡើយ

បាត់ដំបង:ព្រឹកថ្ងៃថ្ងៃចន្ទត្រូវនិងថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចាត់បញ្ជូនមន្រ្តីនគរបាលចំនួន១០០នាក់ដែលទើបបញ្ចប់កម្មសិក្សាឱ្យទៅបម្រើការងារនៅតាមបណ្តា អ ធិការដ្ឋាននគរបាលក្រុង ស្រុក ពិសេសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក ។
មានប្រសាសន៍ណែនាំផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ ដែលជាមន្រ្តីនគរបាលទើបបញ្ចប់កម្មសិក្សានិងត្រូវបានចាត់បញ្ជូនឱ្យទៅបំពេញភារកិច្ចនៅតាមអង្គភាពអធិការដ្ឋាននគរបាលក្រុង ស្រុក និងអង្គ ភាពពាក់ព័ន្ធផ្សេងទៀត នាឱកាសនេះលោក ឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍ ដូច ត ទៅ៖
១-មន្រ្តីនគរបាលទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ ខ្ជួននូវវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ក្នុងនោះ ការគោរពនិងទទួលខុសត្រូវចំ ពោះ ភារកិច្ចដែលថ្នាក់ដឹកនាំអង្គភាពចាត់តាំងឱ្យអនុវត្ត ព្រមដោយការស្លៀកពាក់ឯកសណ្ឋាននគរ បាលត្រឹមត្រូវស្របតាមការកំណត់របស់ក្រសួងមហាផ្ទៃ។
២-មន្រ្តីនគរបាលទាំងអស់ត្រូវអនុវត្តតួនាទីនិងភារកិច្ចស្របតាមជំនាញ វិជ្ជាជីវៈនិងស្របតាម ច្បាប់ ជាធរមាន ហើយត្រូវមានសាមគ្គីភាពឱ្យបានល្អប្រសើរបំផុត ទាំងជាមួយកងកម្លាំងនគរ បាលដូចគ្នា ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវទទួលនិងចាត់វិធានការដោះស្រាយបញ្ហា ភ្លាម ៗជូនប្រជាពលរដ្ឋនៅពេលណាដែល យើងទទួលបាននូវសំណូមពររបស់គាត់ដោយមិនគឹត ពីពេលវេលា យប់ ថ្ងៃអ្វីឡើយ។

៣-មន្រ្តីនគរបាលទាំងអស់ត្រូវមានសកម្មភាពឱ្យបានសកម្មផុលផុសបំផុតក្នុងការចូលរួមផ្សព្វ ផ្សាយ និងអនុវត្ត នូវគោលនយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាព ដោយផ្តោតលើ បញ្ហាគ្រឿង ញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាឆ្លងដែន ដោយខុសច្បាប់ និងសំខាន់បញ្ហាទាក់ទងនឹងការ បង្ការខ្លួនកុំឱ្យឆ្លងជម្ងឺCovid-19។

នៅចុងក្រោយលោកឧត្តមសេនីយ៍ស្នងការបានជម្រុញឱ្យការិយាល័យជំនាញ និងអធិការនគរ បាល ក្រុង ស្រុក ត្រូវខិតខំដោះស្រាយនិងចាត់ វិធានការជាបន្ទាន់ជូនប្រជាពលរដ្ឋ នៅពេលដែល គាត់មានសំណូមពរ មកដល់ យើងពិសេសការបញ្ជូនព័ត៌មានតាមរយៈទូរស័ព្ទ ឬតាមរយៈ បណ្តាញសង្គម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ លោកមានទំនុកចិត្តនិងមានជំនឿជឿជាក់ចំពោះកងកម្លាំងនគរបាលយើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *