បុរសវ័យចំណាស់ម្នាក់ ជិះទូកទៅច្រូតស្មៅ ឲ្យគោស៊ីស្រាប់តែ វិលមុខធ្លាក់ពីលើទូក លង់ទឹកស្លាប់យ៉ាង អណោចអាធ័ម

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ ជិះទូកទៅច្រូតស្មៅឲ្យ គោស៊ីស្រាប់តែមើលមុខ ធ្លាក់ពីលើទូកបណ្តាល ឲ្យលង់ទឹកស្លាប់យ៉ាង អណោចអាធ័មគួរ ឲ្យសង្វែគ នៅវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចសំណង់ទី២ ស្ថិតក្នុងភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក មេប៉ុស៍សង្កាត់ទឹកថ្លា បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាសពជនរងគ្រោះ មានឈ្មោះ រឿន ពន្លក អាយុ៦៣ឆ្នាំ ភេទប្រុស រស់នៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក មេប៉ុស៍្តបាន បញ្ជាក់ទៀតថានៅ មុនពេលកើតហេតុ ជនរងគ្រោះ បានអុំទូកជូនប្រពន្ធ ចេញពីស្រែទៅផ្ទះ រួចហើយគាត់បាន បន្តជិះទូកទៅច្រូតស្មៅ ឲ្យគោស៊ី ដោយគាត់មានវ័យ ចំណាស់ហើយ សុខភាពមិនសូវល្អ បណ្តាលឲ្យវិលមុខ ធ្លាក់ពីទូកចូលទៅក្នុង ទឹកជម្រៅប្រហែល ១៤.ទៅ១៥ម៉ែត្រ  មួយសន្ទុះក្រោយ មកមានក្មេងៗ បួនប្រាំនាក់ បានឃើញតែទូកក៏បាន នាំគ្នាចុះរាវរកបាន ប្រទះឃើញសពនៅក្នុង ទឹកស្របពេលនោះ ដែរមានវត្តមាន លោក មេប៉ុស្តិ៍ទឹកថ្លា ក្រុមប្រឹក្សាសង្កាត់ទឹកថ្លា បានដឹកនាំកម្លាំង នគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ភូមិជាច្រើននាក់ បានចុះជួយអន្តរាគមន៍ ដឹកសពយកមកផ្ទះ សពត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *