ជនជាតិថៃចំនួន២នាក់បាន ស្លាប់ពេលបើកត្រាក់ទ័រ មកច្រូតស្មៅជាន់មីនតោន ផ្ទុះចំណុចព្រំដែន

(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិថៃចំនួន២នាក់ បានស្លាប់ភ្លាមៗពេល បើកត្រាក់ទ័រមក ច្រូតស្មៅ នៅចំណុចបង្គោល សីមាលេខ៤៣ បានជាន់មីនតោន បណ្តាលឲ្យផ្ទុះខ្ទេច ត្រាក់ទ័រអស់ នៅវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ឯកសូ សុវណ្ណារី មេបញ្ជាការវរសេនា តូចការពារព្រំដែនលេខ៩១១ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថាក្រោយ ពីលឺស្នូរផ្ទុះ កម្លាំងនគរបាលប៉ុស្តិ៍១ ក្រុមដឹកនាំដោយលោក វរសេនីយ៍ត្រី រាជ្យ ម៉ូ នាយប៉ុស្តិ៍ការពារ ព្រំដែនរិទ្ធិសែន វរសេនាតូចការពារ ព្រំដែនគោកលេខ៩១១ បានសហការជាមួយ កម្លាំងយោធា៥០៣បាន ចុះទៅដល់ចំណុចកើតហេតុ ព្រំដែនត្រង់ចំណុច បង្គោលសីមា លេខ៤៣ ដែលនៅក្នុងទឹដីថៃ ក្នុងភូមិសាស្ត្រ ភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ប្រទះឃើញ ត្រាក់ទ័រ១គ្រឿង បានជាន់មីនតោន បណ្តាលឲ្យមានមនុស្សស្លាប់ ចំនួន២នាក់និងខូចត្រាក់ទ័រ ទាំងស្រុង។

លោកមេបញ្ជាការបានឲ្យ ដឹងបន្តទៀតថាសព រងគ្រោះមាន ឈ្មោះខៀវ ព្រំម៉ា ភេទប្រុសអាយុ៧០ឆ្នាំ ជាឪពុកនិង កូនប្រុសឈ្មោះ ខៀវ ភុងសាក់ អាយុ៣៧ឆ្នាំ ទាំង២នាក់ រស់នៅភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។

បើតាមការឲ្យដឹងពី សាច់ញាតិមុនពេលកើត ហេតុគាត់បើកត្រាក់ទ័រ ២នាក់ឪពុកនិងកូនមក ច្រូតស្មៅនៅចំណុចបង្គោល សីមាលេខ៤៣ ក៏ជាន់មីនតោនផ្ទះតែម្តង។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចថៃ កងអនុសេនាធំលេខ ១២៤និងក្រុមគ្រួសារ យកទៅចាត់​ចែងធ្វើ បុណ្យតាមប្រពៃណី នៅផ្ទះសពតែម្ដង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *