សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនក្មេងទំនើង២នាក់ បង្ហោះម៉ូតូតាមដងផ្លូវ សាធារណៈដើម្បីធ្វើ ការអប់រំ

(ភ្នំពេញ)៖ ក្មេងទំនើង២នាក់បាន បង្ហោះម៉ូតូតាមដងផ្លូវ សាធារណៈក្នុង រាជធានីភ្នំពេញត្រូវ និងបានគេថតបង្ហោះ ចែកចាយតាមបណ្តាញ សង្គមហ្វេសបុកនោះ ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវនិង ឃាត់ខ្លួនបានហើយកាល ពីរសៀលថ្ងៃទី១២ខែតុលាឆ្នាំ ២០២០នៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាក្មេងទំនើងបង្ហោះ ម៉ូតូត្រូវបានកម្លាំង នគរបាលឃាត់ខ្លួន មានចំនួន២ នាក់ទី១ឈ្មោះ អ៊ុង ពេជ្រ ហៅណាក់ ភេទប្រុស ជាអ្នកបើកម៉ូតូ ទី២ឈ្មោះ ប៉ិច បញ្ញចំរ៉ុង ភេទប្រុស​​ ជាអ្នកជិះ អង្គុយពីក្រោយ។

បច្ចុប្បន្នគ្មេងទំនើងទាំង២នាក់ ខាងលើត្រូវបាន សមត្ថកិច្ចបញ្ជូនខ្លួន មកកានអធិការរដ្ឋាន នគរបាលខណ្ឌពោធិ៍ ដើម្បីធ្វើការសួរបន្តរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *