លោក វរសេនីយ៍ឯក ផង់សុភាព អធិការនគរបាលស្រុកបន្តដឹកនាំកម្លាំងចល័តទៅជួយសង្រ្គោះប្រជា ពលរដ្ឋដែលទទួលរងគ្រោះដោ យជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋាន ឃុំមួយចំនួនជាប់ព្រំប្រទល់ស្រុកបវេល

បាត់ដំបង-នៅព្រឹកថ្ងៃទី១៣ខែ តុលាឆ្នាំ២០២០នេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាល ខេត្តបាតដ់បង កងកម្លាំងនគរបាលនៃអធិ ការ ដ្ឋាននគរបាលស្រុកថ្មគោលដែលមានលោក វរសេនីយ៍ឯក (ផង់សុភាព) អធិការនគរបាលស្រុក និងមានលោកឧត្តមសេនីយ៍ត្រី គឹម មនោ លោក វរសេនីយ៍ឯក (ពៅ ថាវុធ) ស្នងការរងទទួ លបន្ទុក ដឹកនាំចល័តកម្លាំងពីអធិការដ្ឋាននគរបាលស្រុកនិងឃុំពាក់ព័ន្ធទៅជួយ សង្រ្គោះប្រជា ពលរដ្ឋដែលទទួលរងគ្រោះដោ យជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋាន ឃុំមួយចំនួនជាប់ព្រំប្រទល់ស្រុកបវេល បន្ទាប់ពីស្ថានភាពទឹក ដែលហូរធ្លាក់ចេញពីអាងកំពីងពួយ កាលពីថ្ងៃ១២ ម្សិលមិញ បានទៅដល់មូលដ្ឋានខាងលើ បង្កឱ្យមានការលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនធំ។

ក្នុងស្ថានភាពជួយសង្រ្គោះនេះកងកម្លាំងនគរបា លបានប្រើប្រាស់ទូកនិងកាណូតម៉ាស៊ីន ព្រម ទាំងមធ្យោបាយ ផ្សេងៗទៀតដើម្បីបាននាំ ពួកគាត់ ទ្រព្យសម្បត្តិនិងសត្វចិញ្ចឹមទៅកាន់ទីទួល មានសុវត្ថិភាព ហើយរហូតមក ដល់រសៀលថ្ងៃនេះផងដែរ៕ ដោយមុតចិត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *