លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានដឹកនាំលោកមេបញ្ជាការរង លោកនាយ នាយរងផ្នែក ចុះសំណេះ សំណាល សួរសុខទុក្ខ ដល់ បងប្អូនកងកម្លាំងប្រចាំការនៅតាមប៉ុស្តិ៍ជួរមុខ ដែលកំពុងឈរជើងបំពេញ ភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកកំរៀង -ភ្នំព្រឹក

បាត់ដំបង៖ នៅព្រឹកថ្ងៃ សៅរ៍ ១០រោច ខែ ភទ្របទ ឆ្នាំជូតទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២០
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ
៨១៩ បានដឹកនាំលោកមេបញ្ជាការរង លោកនាយ នាយរងផ្នែក ចុះសំណេះ សំណាល សួរសុខទុក្ខ ដល់ បងប្អូនកងកម្លាំងប្រចាំការនៅតាមប៉ុស្តិ៍ជួរមុខ ដែលកំពុងឈរជើងបំពេញ ភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកកំរៀង -ភ្នំព្រឹក ខេត្តបា ត់ដំបង។

លោកមេបញ្ជាការ បានថ្លែងកោតសរសើរចំពោះទឹកចិត្តអង់អាចក្លាហាន និងកិច្ចខិតខំប្រឹងប្រែងបំ ពេញភារកិច្ចរបស់បងប្អូន កងកម្លាំងនគរបាល ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែ នកម្ពុជា ថៃ នាពេលកន្លងមក ។

លោកមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំង អស់ត្រូវបន្តខិតខំបំពេញភារកិច្ចស្របតាមតួនាទី និងភារកិច្ច របស់ខ្លួនជាកងកម្លាំងនគរបាលជាតិ ត្រូវតស៊ូនិងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រើសើរទេ្វរដង បន្តកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធនៅ មូលដ្ឋាននេះ ក្រៅពីនោះត្រូវសហការណ៍ជា មួយសមត្ថកិច្ចជាប់ ព្រំដែននៃប្រទេសទាំងពីរ។

-វរសេនីយ៍ឯក ម៉ង់ ស៊ី នាំយកអំណោយ ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល អភិបាលខេត្តបាត់ដំបង ក៏ដូចជា ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រគល់ជូនកងកម្លាំងននគរបាលវរៈព្រំដែនគោកលេខ៨១៩ នៅតាមប៉ុស្តិ៍ប្រចាំការជួរមុខ នាឱ កា ស បុណ្យកាន់ បិណ្ឌ ភ្ជំបិណ្ឌនេះរួមមានដូចខាងក្រោម៖

១.អង្ករ. ចំនួន ០១ ការុង
២.មី ចំនួន ០២ កេសតូច
៣.ទឹកក្រូច. ចំនួន ០២ យួ
៤.ស្រាបៀអង្គរ ចំនួន ០២ កេះ

ក្រោយពីបំពេញភារកិច្ចតាមគោលដៅរួចមក លោកមេបញ្ជាការវរៈ បានចូលរួមពិសារបាយថ្ងៃត្រង់ជាមួយបងប្អូនកងកម្លាំងប៉ុស្តិ៍អូរអន្លក់ផងដែរ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *