ទ្រាំនឹងប្តីផឹកប្រើហិង្សាជាប្រចាំ នាងប្រពន្ធទាញឈើសំពោងប្តីស្លាប់តែត្រូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តព្រះវិហារ៖​ ទ្រាំនឹងប្តីផឹកប្រើហិង្សាមកលើខ្លួនជាប្រចាំ ស្ត្រីម្នាក់ទាញឈើសំពោងប្តីស្លាប់នៅនឹងកន្លែង តែស្រ្តីជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ក្រោយពីធ្វើសកម្មភាពអស់រយៈពេល២ថ្ងៃ។

លោកវសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានឲ្យដឹងថាជនសង្ស័យឈ្មោះ វិន សែន ភេទស្រីអាយុ31ឆ្នាំ បានធ្វើសកម្មភាពសម្លាប់ប្តីរបស់ខ្លួនឈ្មោះ ឆេន ធីម ភេទប្រុស អាយុ32ឆ្នាំ ចំណុចUTM(452386_1557488) កាលពីវេលាម៉ោងម៉ោង៨.៤០នាទីយប់ថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០។

លោកពេជ្រ សុភី បញ្ជាក់ថា ក្រោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការស្រាវជ្រាវទើបដឹងថា អ្នកដែលសម្លាប់ជនរងគ្រោះ គឺជាប្រពន្ធជនរងគ្រោះ ទើបធ្វើការឃាត់ខ្លួនតែម្តង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្តីដោយប្រើដំបងឈើក្រញូងប្រវែង3.7សម ព្រោះប្តីតែងតែផឹកស្រាហើយបានប្រើអំពើហិង្សាមកលើខ្លួនជាប្រចាំ ទើបខ្លួនគិតថាថ្ងៃណាមួយនិងសម្លាប់ប្តីឲ្យទាល់តែបាន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕ ដោយ អ៊ុក វ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *