ឧត្តមសេនីយ៍ទោ អ៊ុច សុខុន នាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវប្រគល់ជូនកងកម្លាំងននគរបាលវរៈព្រំដែនគោកលេខ៨១៩ នាឱ កា ស បុណ្យកាន់ បិណ្ឌ ភ្ជំបិណ្ឌ

បាត់ដំបង៖នៅព្រឹកថ្ងៃ សុក្រ ៩រោច ខែ ភទ្របទ ឆ្នាំជូតទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០
ឯក ឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជា មេប ញ្ជាការរងនគរបាល ជាតិប្រចាំទិសភូមិភាគ ទី៥ បាន ដឹកនាំប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានចុះសំណេះ សំណាល សួរសុខទុក្ខ ដល់ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំ ដែនគោកលេខ៨១៩ ដែលកំពុងឈរជើងបំពេញ ភារកិច្ចនៅស្រុកកំរៀង ខេត្តបា ត់ដំបង ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ឧត្តម សេនីយ៍ស្នងការបាន ពាំនាំនូវប្រសាសន៍ផ្តំាផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ម ហា ផ្ទៃ និងលោកជំទាវ ព្រមទាំងប្រសាសន៍ផ្តាំ ផ្ញើ សួរសុខទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះកងកម្លាំងនគរបាលទាំងអស់ព្រម ទាំង ក្រុមគ្រួសារនាឱកាសនៃពិធីបុណ្យ កាន់បិណ្ឌ ភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ។

ឯកឧត្តមបានថ្លែងកោតសរសើរចំពោះទឹកចិត្តអង់អាចក្លាហាន និងកិច្ចខិតខំប្រឹងប្រែងបំ ពេញភារកិច្ចរបស់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែ នកម្ពុជា ថៃ នាពេលកន្លងមក ។

ឯកឧត្តមបានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំង អស់ត្រូវបន្តខិតខំបំពេញភារកិច្ចស្របតាមតួនាទី និងភារកិច្ច របស់ខ្លួនជាកងកម្លាំងនគរបាលជាតិ ត្រូវតស៊ូនិងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រើសើរទេ្វរដង បន្តកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធនៅ មូលដ្ឋាននេះ ក្រៅពីនោះត្រូវសហការណ៍ជា មួយសមត្ថកិច្ចជាប់ ព្រំដែននៃប្រទេសទាំងពីរ។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនេះឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈក្រុមការងារក្រឡា ហោ មមនុស្សធម៌បាត់ដំបងដែលមានឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាននិងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នង ការនគរបាលជាតិ ឧបត្ថមដល់កងកម្លាំងនគរ បាលក្នុងវរៈសេនាតូចទទួលបានដូចខាង ក្រោម ៖
* ថវិការរួមមានៈ
១-អំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ថវិកាចំនួន ២.០០០.០០០ (ពីរលានរៀល)
២-អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិថវិកាចំនួន ១.០០០.០០០(មួយលានរៀល)។
៣-អំណោយរបស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ថវិកាចំនួន ១.០០០.០០០ រៀល(មួយលានរៀល)។
៤-អំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថវិកា ចំនួន ១.០០០.០០០(មួយលានរៀល)
*-អំណោយចុះសួរសុខទុក្ខកងកំលាំង
១.អង្ករ. ចំនួន ០២ តោន
២.មី ចំនួន ១០ កេសតូច
៣.ទឹកក្រូច. ចំនួន ១០ កេស
៤.ទឹកសុទ្ធ. ចំនួន ១០ កេះ
៥.ត្រី ខ. ចំនួន ១០ យួ
៦.ទឹកត្រី ចំនួន ១០ យួ
៧.ទឹកស៊ីអ៉ីវ. ចំនួន ១០ យួ
៨. ខ្ទឹម ស ចំនួន ០៥ គីឡូក្រាម
៩.ប៊ីចេង. ចំនួន. ០៥ គីឡូក្រាម
១០. អំបិល. ចំនួន ២០គីឡូក្រាម

ក្រោយការប្រគល់អំណោយរួចមកឯកឧត្តម ស្នងការនិងប្រតិភូរួមជាមួយកង កម្លាំងនគរបាលបានដាំកូនឈេីជាច្រេីនដេីមនៅក្នុងបរិវេណទីប ញ្ជាការ វរៈព្រំដែនដេីម្បីចូលរួមក្នុងការថែ រក្សាបរិស្ថានធម្មជាតិនៅទីនោះផងដែរ៕ មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *