យុវជន២នាក់ចូលលេង ល្បែងអស់លុយបែក គំនិតលួចម៉ូតូក្នុង កាសីុណូយកទៅ បញ្ចាំក្នុងតំលៃ ១០,០០០បាត ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២នាក់ចូលលេង ល្បែងអស់លុយបែកគំនិត ចូលលួចម៉ូតូក្នុងកាស៊ីណូ ផារ៉ាម៉ិចយកទៅ ដាក់បញ្ចាំក្នុងតម្លៃ ១០.០០០បាតដើម្បី យកលុយទៅ លេងល្បែងបន្តទៀត ស្រង់ដើមចៃដនអាក្រក់ ត្រូវកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោកវ រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជ អាវុធហត្ថក្រុង បានចុះបង្រ្កាបបាន ភ្លាមក្រោយពីបាន ទទួលពាក្យបណ្តឹង របស់ជនរង គ្រោះនៅវេលា ម៉ោង៣រសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ចំណុច ភូមិក្បាលស្ពាន១  សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើការឃាត់ខ្លួន ហើយកម្លាំងជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកទីបញ្ជាការ ដ្ឋានកងរាជអាវុធ ហត្ថខេត្តដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថាបើតាម ការអះអាងរបស់ម្ចាស់ ម៉ូតូបាននិយាយថា ខ្លួនមានឈ្មោះ វុទី្ធ ស្រីនិត ភេទ ស្រី អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូផារ៉ាម៉ិច រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ នៅថ្ងៃកើតហេតុខ្លួន បានជិះម៉ូតូម៉ាក  ZOOMER-X ទៅធ្វើការនៅកាស៊ីណូ និងបានយកម៉ូតូ ទៅផ្ញើនៅកន្លែងផ្ញើម៉ូតូ ក្នុងកាស៊ីណូដូចធម្មតា លុះពេលចេញ ពីធ្វើការវិញរកម៉ូតូ ស្រាប់តែបាត់ រកមិនឃើញ ខ្លួនក៏បានមកដាក់ ពាក្យបណ្តឹងពេល ដែលបានទទួលពាក្យ បណ្តឹងហើយអាវុធហត្ថ បានចុះឃាត់ខ្លួនជន សង្ស័យបាន២នាក់ ១មានឈ្មោះ ទៀក ធី ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបមិនពិត ប្រាកដ ២មានឈ្មោះ សុខ សាន ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរបរ មិនពិតប្រាកដ ទាំង២នាក់ស្នាក់ នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ក្រោយពីធ្វើ ការសាកសួរ ជនសង្ស័យបាន ឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ពួកខ្លួនបានចូលទៅ លែងល្បែងនៅក្នុង កាស៊ីណូផារ៉ាម៉ិច លុះដល់លេងចាញ់អស់ ប្រាក់ក៏បែកគំនិត លួចយកម៉ូតូ ដែលមាននៅ កន្លែងផ្ញើម៉ូតូ របស់កាស៊ីណូ បានមួយម៉ូតូ១គ្រឿង ម៉ាក ZOOMER-X ហើយបានជិះចេញ យកទៅដាក់បញ្ចាំ ក្នុងតម្លៃ ១០.០០០បាត ដើម្បីយកលុយទៅ លេងល្បែងបន្តទៀត។

ដោយផ្អែកលើចម្លើយ សារភាពរបស់ជន សង្ស័យនិងយោងតាម ការបំភ្លឺរបស់ជនរង គ្រោះឃើញថាមានតម្រុយ ពិរុទ្ធភាពនៃបទល្មើស យ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាច ត្រូវចោទពីបទលួច កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់ ចំណែកម៉ូតូកម្លាំង ជំនាញបានប្រគល់ ជូនម្ចាស់ដើមវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *