សង្វៀនជល់មាន់មួយកន្លែង យ៉ាងធំ បើកលេងយ៉ាងរំភើយ មិនខ្វល់និងញញើតសម្តកិច្ចបន្តិចសោះឡើយនៅជាប់ច្រក ទ្វារ ភាគីដារ កម្ពុជា វៀតណាម

ខេត្តត្បូងឃ្មុំ÷ តាមប្រភពច្បាស់ការមួុយបានឲ្យដឹងថា សព្វថ្ងៃនេះមានសង្វៀនជល់មាន់មួយកន្លែងដ៏ធំគ្មានច្បាប់អនុញាតិដែលជា របស់ ម្ចាស់ឈ្មោះលោក លឹម នៅជិតច្រកទ្វារព្រំដែនដា ក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំ បានបើកលេងយ៉ាង គគ្រឹកគគ្រេង យ៉ាងសប្បាយ នៅមិនទាន់ឃើញសមត្ថកិច្ចខេត្ត ត្បូងឃ្មុំ ធ្វើការបង្រ្កាប នោះទេ ។

តាមការជាក់ស្ដែង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ សារព័ត៌មានយើងបានចុះទៅដល់ទីតាំងផ្ទាល់ បានសង្កេតឃើញថា ទីតាំងសង្វៀនជល់មាន់ នៅទីតាំងកាសុីណូមួយកន្លែងដែលជារបស់ ឈ្មោះ លឹម ជាអ្នកគ្រប់គ្រងនិងស្តិតនៅចំងាយពីស្នាក់ការគយ និង រដ្ឋាការច្រកព្រំដែនទ្វេភាគីដា ប្រហែល៥០-១០០ ម៉ែត្រ បានបើកឲ្យក្រុមអ្នកញៀនល្បែងជល់មាន់ចូលទៅ ចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ពិតប្រាកដមែន ដោយមិនទាន់ឃើញមានសមត្ថកិច្ចខេត្តត្បូងឃ្មុំ គឺលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ធ្វើការបង្រ្កាបឡើយ។ តាមប្រភពពីមេការបានឲ្យដឹងថា ក្នុងមួយអាទិត្យ គឺបើកលេងតែ៣ថ្ងៃប៉ុណ្ណោះ ចាប់ពីម៉ោង១២ ទៅដល់ ៥ រសៀល ។

ដូច្នេះមហាជន កំពុងងឿងឆ្ងល់ថា តើអាជ្ញាធរ និង សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មានយកចិត្ដទុកដាក់ស្តាប់តាមបទបញ្ជារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែរឬទេ ក្នុងការបំបែក ឬ កាត់បន្ថយការប្រមូលផ្តុំមនុស្ស ដើម្បីកាត់បន្ថយ និង ការពារ ការរីករាលដាលជម្ងឺកូវិដ-19ក្នុងប្រទេសកម្ពុជា? ហើយម្យ៉ាងវិញទៀត តើ គោលនយោបាយទាំង៩ចំណុចដើម្បី ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនៅឯណា មិចមិនយកមកប្រើ ? បើយោងតាមច្បាប់ និង បទបញ្ជារបស់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា គឺមិនអនុញាតិឲ្យពលរដ្ឋកម្ពុជាចូលលេងក្នុងកាសុីណូដាច់ខាត ទោះបីកាសុីណូនោះមានច្បាប់ក៏ដោយ។ សូមបញ្ជាក់ថា តាមការសង្កេតបានឃើញថា ក្រុមអ្នកចូលលេងល្បែងជល់មាន់ក្នុងទីតាំងមួយនេះ គឺមានតែពលរដ្ឋខ្មែរយើងនិងមន្ត្រីរាជការ តែប៉ុណ្ណោះ ពុំមានសាសន៍ដទៃចូលលេងនោះទេ។

តែទោះជាយ៉ាណាក៏ដោយ ពលរដ្ឋនៅតែមានការព្រួយបារម្មណ៍ដដែល ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះអំពើលួច ឆក់ និង ប្លន់ មួយចំនួន គឺវាកើតចេញពីប្រភពល្បែងសុីសងនិងឯង។

ទាក់ទិននិងបញ្ហាដូចខាងលើ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នេះលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់អង្កភាពគេហទំពរ ប្រម៉ាញ់ជាយដែន យើងឲ្យដឹងថា ទីតាំងជល់មាន់នៅក្បែច្រកទ្វារព្រំដែនទ្វេភាគីដា ជាប់និងប្រទេសវៀតណាម គឺទីតាំងកាសុីណូ មានច្បាប់ត្រឹមត្រូវ ហើយមនុស្សដែលប្រមូលផ្តុំគ្នាភ្នាល់ចាក់មាន់ក្នុងទីតាំងនោះ លោកមិនមានសិទ្ធិចូលទៅបំបែកនោះទេ គឺអ្នកគ្រប់គ្រងក្នុងទីតាំងជល់មាន់នោះជាអ្នកទទួលខុសត្រូវ ហើយការសុីណូទូទាំងប្រទេស គឺឋិតក្រោមការគ្រប់របស់អគ្គនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មរបស់អគ្គស្នងការនគរបាលជាតិ លោកពុំមានសិទ្ធទៅបង្រ្កាបនោះទេ៕ លោក មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *