ស្ថាបនាផ្លូវ៥ខ្សែ ប្រវែង ៤៩ ៥៤០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្រាលគ្រួសក្រហម ជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខែវស្សា

បន្ទាយមានជ័យ៖ ផ្លូវ៥ខ្សែ ប្រវែង ៤៩ ៥៤០ម៉ែត្រ ទទឹង៥ម៉ែត្រ អាចធ្វើដំណើរបានចំនួន៣ស្រុក មានស្រុកមង្គលបូរី អូរជ្រៅ និងស្រុកម៉ាឡៃ ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាបនាឡើងដោយក្រាលគ្រួសក្រហម ដើម្បីសម្រួលដល់ប្រជាពលរដ្ឋឲ្យទាន់រដូវស្សា ដោយស្ថាបនាឡើងបានចំនួន៣ខ្សែ និងពីរខ្សែកំពុងស្ថាបនាបន្ត។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងជាអំណោយ ដ៏ថ្លៃថ្លា ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានចុះជួយខេត្តបន្ទាយមានជ័យ  សរុបចំនួនផ្លូវគ្រួសមិចចំនួន ៥ខ្សែប្រវែង ៤៩ ៥៤០ម៉ែត្រ ទទឹង៥ម៉ែត្រ ផ្លូវស្ថាបនាក្នុងនោះ ទី១ ផ្លូវក្រាលគ្រួសក្រហមពីឃុំគុត្តសត ស្រុកអូរជ្រៅ ដល់ភូមិបល្ល័ង ប្រវែង ១៣ ២៤០ម៉ែត្រ ទទឹង ០៥ម៉ែត្រ(ស្ថាបនារួច) , ទី២.ផ្លូវគ្រួសក្រហមពីភូមិចែងមែង ដល់ព្រំប្រទល់ឃុំចំណោម ស្រុកមង្គលបូរី ប្រវែង ១០០០០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ(ស្ថាបនារួច), ទី៣.ផ្លូវក្រាលគ្រួសក្រហម តភ្ជាប់ពីភូមិ ចែងមែង ខ្ចាយ ស្រះភ្លោះ ដល់ភូមិហ៊ុបឬស្សី ឃុំសឿ ស្រុកមង្គលបូរី ប្រវែង ៧០៥០ ម៉ែត្រ ទទឹង ០៥ម៉ែត្រ (បានស្ថាបនារួច)។

ដោយឡែកខ្សែ ទី៤.ត្រៀមបន្តគ្រួសក្រហមពីព្រំប្រទល់ឃុំតាគង់ ដល់ឃុំចំណោម ប្រវែង ១២២០០ ម៉ែត្រ ទទឹង ០៥ម៉ែត្រ, និងទី៥. ផ្លូវក្រាលគ្រួសក្រហម ប្រវែង ៧០៥០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ពីភូមិខ្ជាយ ទៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ត្រូវបានបើកការដ្ឋានសាងសង់បន្ត កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *