អាជ្ញាធរក្រុងចុះបង្រ្កាបបិតម៉ៃខូរបស់លោកហួឡឥដ្ឋកាយដីចំណីស្ទឹងយកទៅចាក់ដីខ្លួនឯងអង្កន់ដីធ្វើល្វេងលក់ដោយពុំមានការអនុញ្ញាតច្បាប់

ខេត្តបន្ទាយមានជ័យ៖ ល្ងាច ថ្ងៃទី៦ ខែ សីហា ឆ្នាំ ២០២០នេះអាជ្ញាធរក្រុង១ក្រុម ដឹកនាំដោយលោក ហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបា ចុះបង្រ្កាបបិតម៉ៃខូរបស់លោកហួឡឥដ្ឋដែលបញ្ជាឲ្យកូនចៅកាយដីមាត់ស្ទឹងយកទៅចាក់ដីខ្លួនឯងអង្កន់ដីធ្វើល្វេងលក់និងយកដីមាត់ស្ទឹងនោះយកធ្វើជាកម្មសិទ្ទិបន្តទៀតដោយពុំមានការអនុញ្ញាតច្បាប់ ស្ថិតនៅខាងជើងស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។បើតាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅទីនោះបានឲ្យដឹងថាលោកហួឡឥដ្ឋម្នាក់នេះជាច្រើនថ្ងៃកន្លងមកបានយកម៉ៃខូប្រហែល៤គ្រឿងក្នុងនោះមានឡានដឹកដីជាច្រើនគ្រឿងឲ្យកូនចៅកាយដីក្នុងចំណីស្ទឹងយកទៅដាក់ដីខ្លួនឯងមួយរយៈពេលកន្លងមកហើយក្នុងនោះបានយកដីមាត់ស្ទឹងទាំងនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្ដងដោយពុំមានសុំច្បាប់ការអនុញ្ញាតពីអាជ្ញាធរ ខេត្ត ក្រុង សង្កាត់បន្តិចសោះឡើយ។លុះនៅល្ងាច ថ្ងៃទី៥ រដ្ឋបាលក្រុងសិរីសោភ័ណដឹកនាំដោយ លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានចុះដល់ការដ្ឋានធ្វើផ្អាកទាំង ម៉ៃខូ និងរថយន្តដឹកដីបញ្ឈប់ឲ្យធ្វើសកម្មជីកដីមាត់ស្ទឹងបន្តទៀត។លោកហុឹលរ៉ាយ៉ាបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាដីរដ្ឋដូចជាទំនាបស្ទឹងនិងអូរដៃស្ទឹងនេះជាដីស្ទឹងធម្មជាតិរបស់រដ្ឋមិនម៉ែនជាដីឯកជនរបស់លោកហួឡឥដ្ឋនោះទេហើយមិនអាចកាយយកដីយកទៅចាក់ដីខ្លួនឯងហើយយកដីមាត់ស្ទឹងនោះយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនបានដែរ។លោកហុឹលរ៉ាយ៉ាបានប្រាប់អ្នកយកព័ត៍មានឲ្យដឹថាការចុះផ្អាត ម៉ៃខូ និងឡានដឹកដីរបស់លោកហួឡឥដ្ឋគ្មានបំណងអាក្រក់នោះទេរដ្ឋបាលក្រុងចង់ឲ្យលោកហួឡឥដ្ឋនោះឲ្យមានលិខិតអនុញ្ញាត្តិចេញពីរដ្ឋបាលខេត្តមកបង្ហាញក្រុមកាងារលោកឲ្យបានជាក់លាក់សិនទើបលោកឲ្យបន្តដំការជីកដីមាត់ស្ទឹងនេះទៀត៕(សឿន វ៉ានម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *