កម្លាំងនគរបាលការស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន

ខេត្តកំពុងស្ពឺ ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១២:៤៧នាទី នៅក្នុងភូមិផ្សារចាស់សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សមត្ថកិច្ចធ្វើការ ឃាត់មុខសញ្ញាចំនួន០៣នាក់។

១/ឈ្មោះម៉ៅ រ៉ាដែន ភេទប្រុស អាយុ១៦ឆ្នាំ សព្វថ្ងៃនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពុងស្ពឺ។
២/ឈ្មោះពេជ្យ ណាសៀនភេទប្រុសអាយុ១៧ឆ្នាំសព្វថ្ងៃនៅភូមិអូរ១សង្កាត់៤ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
៣/ឈ្មោះវ៉ង សំបូរ (ហៅកុយ) ភេទប្រុសអាយុ២០ឆ្នាំសព្វថ្ងៃនៅភូមិត្រស់ សង្កាត់សា្វយក្រវ៉ាន់ ក្រុងច្បារមន។

ក្នុងកិច្ចប្រតិបត្តិការខាងលេីកសមត្ថកិច្ចដកហូត បានម្សៅក្រាមសថ្លាសង្ស័យថាគ្រឿងញៀនម៉ាទឹកកកចំនួន១៦កញ្ចប់ ១៥កញ្ចប់ធំ និង០១កញ្ចប់តូច ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ និងឧបករណ៍វេចខ្ចប់មួយចំនួន។ ជនសង្ស័យជា មុខសញ្ញានិងវត្ថុតាំងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណំុរឿងបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *