វរសេនីយ៍ទោវ៉ាតធី អធិការរង បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយ ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល

ខេត្តសៀមរាប:ព្រឹក,ថ្ងៃសៅរ៍ ១២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០

លោកវរសេនីយ៍ទោ( វ៉ាត ធី) អធិការរងទទួលការងារយុត្តិធម៌ តំណាងលោកវរសេនីយ៍ឯក (ជី បេងជន) អធិការនគរបាលស្រុកក្រឡាញ់ បានដឹកនាំកម្លាំងចុះធ្វើការផ្សព្វផ្សាយ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អំពីឪសថឈ្មោះ Augbactam ៣១២,៥ គ្មានលេខបញ្ជីការ នៅតាមបណ្តាទីតាំងលក់ឪសថក្នុងទីរួមស្រុកក្រឡាញ់។

បន្ទាប់ពីបានធ្វើការណែនាំដល់ម្ចាស់ និងបានចែកជូនរូបភាពឈ្មោះឪសថ ក្នុងបណ្តាទីតាំងលក់និមួយៗ គឺគ្មានលក់ថ្នាំប្រភេទដូចបានបញ្ជាក់ខាងលើនោះទេ ហើយពួកគាត់បានសន្យាថានិងចូលរួមសហការជាមួយកំលាំងសម្តកិច្ចជានិច្ច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *