ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន២នាក់

បាត់ដំបង៖ ថ្ងៃទី៣១ខែ កក្តដាឆ្នាំ២០២០ វេលាម៉ោង ០០និង២៦នាទីចំណុចក្រុមទី៧ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ឯកឧត្តម  ឧត្តម សេនី យ៍ ទោ  អ៊ុច  សុ ខុន  ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង  និងក្រោមការណែនាំរបស់ឧត្តមសេនីយ៍ត្រី កុយ   ហៀង  ស្នង ការ រងផែន ការងារគ្រឿងញៀន នៃស្នងការដ្ឋាន  នគរបាលក្រុងបាត់ដំបង ដែលមាន លោកវរសេនីយ៍ឯក ឆាង  វណ្ណឆៃ ជាអធិការនគរបាលក្រុងបាត់ដំបង កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងអន្តរាគម៍ បង្កាបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបាន ករណី រក្សាទុកដោយនូវខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង

និងឃាត់ ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១-ឈ្មោះ  រុំ ប៊ុនរិទ្ធ ហៅ រាក់ ឬ ញ៉ាញ់ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ស្នាក់បណ្តោះអាសន្ន ភូមិដំណាក់ហ្លួង សង្គាត់វត្តគរ ក្រុងបាត់ដំបង  ២.ឈ្មោះ ស៊ូ តាំ ភេទប្រុសអាយុ ៦០ឆ្នាំ មានទីលំនៅភូមិ វត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទ(មេតំហ្វេតាមីន ម៉ាទឹកកកICE)ចំនួន២៨ថង់, ទូរស័ព្ទដៃចំនួន០៣គ្រឿង

,ម៉ូតូ០១គ្រឿង (ចាស់)ម៉ាកហុងដា ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DC 0385, កាបូបចំនួន០២។

បច្ចុប្បន្នវត្ថុតាងនិងសង្ស័យបានបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ សឿន វ៉ាន់ម៉ាន់លី

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *