សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការឃាត់ខ្លួនជនសង្ស័យវាយប្លន់យកម៉ូតូបាន ចំនួន 2 នាក់

ខេត្តបាត់ដំបង៖ ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាល
ខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង លោក វរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការ ផែន ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួល ពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៣:៣៧នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រត្តិបត្តិការ បង្ក្រាប ករណី អំពើលួច មានស្ថានទម្ងន់ទោស ( វាយប្លន់យកម៉ូតូ ) មួយករណី ។
នៅក្នុងកិច្ចប្រត្តិបត្តិការនេះកម្លាំងយើងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០២នាក់
ឈ្មោះ សំ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
ឈ្មោះ សែម សុចាន់ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង ០២នាក់ខាងលើ បានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះ
ឈ្មោះ សាយ សុវឌ្ឍនា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសបែកក្បាល ( ធ្ងន់ ) កាលពី ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ នៅ ចំណុច មុខ អាហារដ្ឋាន ជួបគ្នា ម្តងទៀត ស្ថិតក្នុងភូមិ រំចេក៣ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួចក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ស្រមោលដោយសុវត្ថិភាព ។ ក្រោយមកសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន និងដកហូត
វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខបាត់ដំបង 1T 1427 ( ជាម៉ូតូរបស់ជនរងគ្រោះ )
បច្ចុប្បន្នជនសង្ស័យ ការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕(សឿន ម៉ាន់វ៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *