ពិធីប្រគល់វិញ្ញាបនប័ត្រ ជូនសិក្ខាកាមវគ្គហ្វឹកហ្វឺនពិសេស ជំនាញនគរបាលអន្តាគមន៍ការពារព្រំដែន

ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី លោកវរសេនីឯក ម៉ង់ ស៊ី មេបញ្ជាការ ន.ប វរៈ៨១៩ អញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនប័ត្រ ជូនសិក្ខាកាមវគ្គហ្វឹកហ្វឺនពិសេស ជំនាញនគរបាលអន្តាគមន៍ការពារព្រំដែន។ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត មេបញ្ជាការរងនគរបាលជាតិ ទទួលបន្ទុកអចិន្រ្តៃ ទិសទី៥។

ក្នុងនោះអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ក៏បានចាត់កម្លាំងចំនួន០៦នាក់ ដើម្បីចូលរួម វគ្គហ្វឹកហ្វឺនពិសេសជំនាញនគរបាលអន្តាគមន៍ការពារព្រំដែននេះផងដែរ នឹងបានបញ្ចប់ដោយជោគជ័យទទួលបាននូវ ចំណេះជំនាញពិតប្រាដក ដើម្បីអនុវត្ត ទួនាទី ភារៈកិច្ច ក្នុងនាមជាកងកម្លាំងនគរបាលការពារព្រំដែន។

ស្ថិតនៅ ទីបញ្ជាការ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៥។របភាព ផ្នែកសេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង-ស្រុកភ្នំព្រឹក៕(មុត ចិត្ត្រា)

You might like

Leave a Reply

Your email address will not be published. Required fields are marked *