លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ជាប្រធាន ស.អ.ក ខេត្ត អញ្ជើញប្រគល់ថវិកាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជននៅក្រុងបាត់ដំបង


ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទី ក្រុមការងារ ស.អ.ក ខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ជាប្រធាន ស.អ.ក ខេត្ត រួមដំណើរដោយលោកវរសេនីយ៍ឯក ឡុង សុផាន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកវរសេនីយ៍ទោ ភុំ សៅរិទ្ធ មេបញ្ជាការ ផ្នែកសឹករងក្រុង ជាអនុប្រធាន ស.អ.ក ក្រុង លោកអនុប្រធានទាំង២ លោកប្រធានសាខាសង្កាត់ទួលតាឯក, លោកមេភូមិ, អាជ្ញាធរដែនដី សរុបចំនួន ១៨នាក់ បាននាំយកថវិកាមរណសង្គ្រោះរបស់ ស.អ.ក ចំនួន ៤.០០០.០០០រៀល យកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ កង សុផុន អត្តលេខ RB09000464 ជានិវត្តជន ភេទប្រុស អាយុ ៦៩ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២១/០៧/២០២០ ដោយរោគាពាធ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោកប្រធាន ស.អ.ក ខេត្ត បានអានលិខិតចូលរួមមរណទុក្ខរបស់ ស.អ.ក ខេត្តបាត់ដំបង និងបានសំណេះសំណាលចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសពផងដែរ៕ មុត ចិត្ត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *