សមត្ថកិច្ចធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់តាម ដីការតុលាការ ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងនគរបាល នៃស្នងការរដ្ឋាន នគរបាលខេត្តកណ្តាល សហការជាមួយ កម្លាំងនគរបាល នៃអធិការរដ្ឋាន នគរបាលស្រុក អង្គរស្នួរធ្វើការស៊ីបអង្កេត និងឃាត់ខ្លួនបានភ្លាមៗ តាមដីការរប ស់តុលាការ កាឃាត់ខ្លួនធ្វើឡើង កាលពីរសៀលថ្ងៃទី១៣ ខែធ្នូរឆ្នាំ២០១៩ វេលាម៉ោង១៣និង១០ នាទីចំណុចភូមិប្រមរ  ឃុំព្រៃពួចស្រុក  អង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថានជនសង្ស័យ ខាងលើនេះមាន ឈ្មោះម៉ៅមុះមុតភេទ ប្រុសអាយុ២៥ ឆ្នាំជនជាតិខ្មែរមុខ របរ មិនពិតប្រាកដ មានទីលំនៅភូមិ បាងឃុំដេីមឬស  ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតករណី ឃាត់ខ្លួនជនសង្ស័យ ខាងលើនេះគឺយោង តាមដីកាបង្កាប់ របស់តុលាកាលេខ១៤៦ ដកបចខចុះថ្ងៃ ទី២៣ ខែមេសាឆ្នាំ ២០១៩របស់លោក ទី សំណាង  ចៅក្រមស៊ើប សួរនៃសាលាដំបូង ខេត្តកណ្ដាលចោទ ពីបទលួចមានស្ថាន ទម្ងន់ទោសដែលកើត ហេតុកាលថ្ងៃ ទី២៤ខែមិថុនា ឆ្នាំ ២០១៦នៅចំណុច វត្តឧទុម្ពរ ភូមិបាង ឃុំដេីមឬស ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។

បច្ចុប្បន្នជនសង្ស័យខាង លើត្រូវបានកម្លាំង នគរបាលស្រុកអង្គ ស្នួលបញ្ជូនខ្លួនមក កាន់អធិការរដ្ឋាន នគរបាលស្រុក កណ្តាលស្ទឹងដើម្បី បន្តចាត់ការ តាមនិតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *