អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! វស្សាឆ្នាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង២ពាន់ទៀតជូននគរបាលរាជធានី ខេត្ត! - PMC-News

វស្សាឆ្នាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង២ពាន់ទៀតជូននគរបាលរាជធានី ខេត្ត!

នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាននឹកឃើញភ្លាមដល់សុខទុក្ខកងកម្លាំងនគរបាលជាតិតាមរាជធានី-ខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចក្រោមដំណក់ទឹកភ្លៀងទាំងយប់ ទាំងថ្ងៃ។


ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយអគ្គស្នងការ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត កាលពីសប្ដាហ៍ មុន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន២.៦០០អាវ ក្នុងនោះស្នងការរាជធានីទទួលបាន២០០អាវ និងខេត្តនីមួយៗទទួលបាន១០០អាវ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថាមកដល់ពេលនេះ អាវភ្លៀងដែលឯកឧត្តមអភិសន្តិបណ្ឌិត សម្រេចផ្ដល់ជូននោះ បានប្រគល់ដល់ស្នងការដ្ឋាននគរបាលរាជធានី និងខេត្តទាំងអស់រួចរាល់ហើយ។ លោកបានបន្ថែមថា មុខសញ្ញាមន្ត្រីត្រូវទទួលអាវភ្លៀង គឺមន្ត្រីអនុវត្តតួនាទីភារកិច្ចនៅខាងក្រៅក្នុងអំឡុងរដូវភ្លៀងនេះ។

កាលពីដើមរដូវវស្សាឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ធ្លាប់ផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីក្រសួងមហាផ្ទៃ សរុបចំនួន១៦.៣៥០ អាវរួចមកហើយ។ នេះជាការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះការខិតខំបំពេញតួនាទីរបស់មន្ត្រីនគរបាលជាតិ៕ ដោយ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ



Theme images by Radius Images. Powered by Blogger.