អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក ម៉ឹង ដាវីន មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកំពុងទទួលការរិះគន់ថា កំពុងប្រព្រឹត្តអំពើពុករលួយ វគ្គ១ - PMC-News

លោក ម៉ឹង ដាវីន មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកំពុងទទួលការរិះគន់ថា កំពុងប្រព្រឹត្តអំពើពុករលួយ វគ្គ១

ផ្សាយចេញនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៥

ខេត្តត្បូងឃ្មុំ  : លោក ម៉ឹង ដាវីន មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែកខេត្ត ត្បូងឃ្មុំ រងការចោទប្រកាន់ថា ប្រើជនស៊ីវិលនិងមន្ត្រីគយ អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូចធំ ដឹកជញ្ជួនដំឡូងមី ទៅវៀតណាម និងទំនិញមួយចំនួន ខុសច្បាប់ចេញពីវៀតណាម ឲ្យចូលមកប្រទេសកម្ពុជា បង់លុយតាមការកំណត់ បែបគ្មានវិក័យប័ត្រ ។


បើយោងតាមប្រភពមួយ បានបញ្ជាក់ឲ្យដឹងថា លោកម៉ឹង ដាវីន ឡើងកាន់តំណែងជាប្រធានគយច្រកព្រំដែនត្រពាំងផ្លុង បានកែទម្រង់ដើម្បីប្រមូលចំណូល បែបបង់ប្រាក់គ្មានវិក័យប័ត្រ បង់ពន្ធមិនគ្រប់ ឬមួយទំនិញមួយចំនួនទៀត ត្រូវបានគេចពន្ធដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង  ដោយឡែក ផលិតផល និងទំនិញមួយចំនួនមិនបានត្រួតពិនិត្យ។
ប្រភពបានបន្តទៀតថា ក្រុមអ្នករកស៊ីមិនហ៊ានរឹងទទឹងចំពោះគយ ដ៏មានឥទ្ធិពល ច្រកព្រំដែន ត្រពាំងផ្លុងនោះទេ ពីព្រោះពួកគាត់ ត្រូវប្រកបមុខរបរនៅទីនោះ ដូច្នេះមាន តែបង់លុយ អោយទៅក្រុមគយ ដែលពួកគេទាមទារតែប៉ុណ្ណោះ។
ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀតណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសចិន ក្រុមអ្នករកស៊ីនាំទំនិញពីប្រទេសចិន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងមានទំនិញបង្កប់និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយ ជាការស្រេចតែម្តង។
ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់កណ្ដាល ហើយមួយចំណែកទៀតគេរាប់បញ្ចូល ជាលុយថ្លៃកាហ្វេ  ដល់ពួកគយទាំងនោះដែរ។
ប្រភពពីសមត្ថកិច្ច នៅច្រកព្រំដែនត្រពាំងផ្លុង ខ្សិបឲ្យដឹងថា លោក ម៉ឹង ដាវីន បានឲ្យមន្ត្រីគយនិងភ្នាក់ងារគយរួមទាំងជនស៊ីវិលផង ដើរគាបសង្កត់  អាជីវករដែលរកស៊ីដឹកទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញ ចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនោះ ភាគ ច្រើនគឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv news យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។ ផ្សាយដោយអង្គភាពប្រម៉ាញ់ជាយដែន tv news







Theme images by Radius Images. Powered by Blogger.