អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម ឌិត ទីណា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគ មកចែកជូនដល់កម្លាំងប្រដាប់ អាវុធ ដែលកំពុងឈរជើងជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុង ខេត្តបន្ទាយមានជ័យ - PMC-News

ឯកឧត្តម ឌិត ទីណា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគ មកចែកជូនដល់កម្លាំងប្រដាប់ អាវុធ ដែលកំពុងឈរជើងជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុង ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  បានដឹកនាំ លោកឧត្តមសេនីយ៍  វរសេនីយ៍ ស្នងការរង ផែននគរបាលការពារព្រំដែនគោក  មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ គឺ វរ:ការពារព្រំដែនគោកលេខ ៩១១ វីរៈការពារព្រំដែនគោកលេខ៨៩១  វីរៈការពារព្រំដែនគោកលេខ៨០៧ និងវីរៈការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប ទៅចូលរួម ពិធីសំណេះសំណាលនិង សួរសុខទុក្ខ  កងកម្លាំងព្រំដែនជួរមុខ ក្រោមអធិបតីភាព ឯកឧត្តម ឯកឧត្តម ឌិត ទីណា  រដ្ឋមន្រ្តីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ និង  ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ  នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១  ភូមិភ្នំជញ្ជាំង  ឃុំជប់វារី ស្រុកព្រះនេត្រព្រះ  ខេត្តបន្ទាយមានជ័យ។


ទន្ទឹមគ្នានៃការសួរសុខទុក្ខ ឯកឧត្តម ឌិត ទីណា  ក៏បាននាំយកគ្រឿង  ឧបភោគបរិភោគជាច្រើនមុខ  ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ  រួមមាន  កម្លាំងយោធា កម្លាំងនគរបាល  កម្លាំងកងរាជអាវុធហត្ថ  នៅទិសយោធភូមិភាគទី៥  ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ៕ ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន tv news





Theme images by Radius Images. Powered by Blogger.