អាវុធហត្ថឃាត់ខ្លួនន្ត្រី នគរបាលអន្តោ ប្រវេសន៍ច្រកទ្វា អន្តរជាតិដូងម្នាក់ សង្ស័យស្រវឹងស្រា ទាញកាំភ្លើងខ្លី បាញ់បោះដោយសេរី

(ខេត្តបាត់ដំបង)៖ មន្ត្រីនគរបាលច្រក ដូងម្នាក់ត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗបន្ទាប់ ស្រវឹងស្រាដកកាំភ្លើង បាញ់អស់ជាច្រើន គ្រាប់បង្ករអោយមាន ការមានការភ្ញាក់ ផ្អើលទាំងយប់ ហេតុការនេះកើត ឡើងកាលពីយប់រំលង អាធ្រាតនាថ្ងៃទី ១២នខែ ធ្នូឆ្នាំ2០១៩ ស្ថិតនៅចំណុចភូមិ អូរដាលើឃុំបឹង រាំងស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹង ថាជនមានអំណាច បាញ់បោះសេរីត្រូវបាន កម្លាំងមូលកងរាជ អាវុធហត្ថស្រុក កំរៀងឃាត់ខ្លួន នោះមានឈ្មោះនៅ លីដាជាមន្ត្រីនគរបាលអន្តោរ ប្រវេសន៍ច្រកដូង មានឋានៈជាវរសេនីយ៍ត្រី។

ប្រភពដ៏ដែលបាន អោយដឹងទៀត ថាមុនពេលកើតហេតុ ជនសង្ស័យរូបនេះបានផឹក ស៊ីស្រវឹងនិងបានដកកាំភ្លើងធុន ខ្លីប្រភេទ SIG SAUER និងបានបាញ់អស់ ចំនួន១៤គ្រាប់តែមិន បណ្តាល អោយនណាម្នាក់ រងរបួសឡើយតែបង្ករ អោយមានអ្នកនៅត្បែរ កន្លែងរត់បាតជើង សរព្រាត។

ក្រោយពីកើត ហេតុភ្លាមៗជនសង្ស័យ ខាងលើត្រូវបានកម្លាំមូល ដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀងចុះឃាត់ខ្លួនភ្លាមៗ ហើយកម្លាំងជំនាញដកហូត បានវត្ថុតាងរួមមានអាវុធខ្លី ១ដើម ដែលមានគ្រាប់ ក្នុងបង់ចំនួន៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ ចំនួន១០៦គ្រាប់ សម្បកគ្រាប់៩គ្រាប់ព្រមទាំងរថយន្តLexus300មួយគ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើត្រូវ បានកម្លាំង មូលដ្ឋានកង រាជអាវុធហត្ថ ស្រុកកំរៀងកសាង សុំនុំរឿងបញ្ជូនមក កាន់ទីបញ្ជាកា រដ្ឋានកងរាជអាវុធហត្ថ ខេត្តបាត់ដំបងដើម្បីចាត់ ការបន្តរទៅតាមនិតិវិធីច្បាប់។

ជុំវិញករណីបាញ់ បោះដោយសេរីខាងលើ នេះមហាជនរងចាំ មើលតើច្បាប់ចាត់វិធាន ការយ៉ាងណាលើ មន្ត្រីអង្គុយនៅលើ ច្បាប់ដកអាវុធបាញ់បោះ ដោយសេរីបង្ករអោយភ័យ ខ្លាចដល់ប្រជាពលរដ្ឋ បែបនេះសង្ឃឹមថា និងមានការដាក់ ទោសអោយសមទៅ និងទង្វើដែលបានប្រព្រឹត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *