អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការនគរបាលខេត្ត បាននាំ ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន១១៤,៧១២,៥០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពចំនួន០៦នាក់ - PMC-News

លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការនគរបាលខេត្ត បាននាំ ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន១១៤,៧១២,៥០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពចំនួន០៦នាក់

(បន្ទាយមានជ័យ):ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន១១៤,៧១២,៥០០រៀល ( មួយរយដប់បួនលាន ប្រាំពីរយដប់ពីរពាន់ប្រាំរយរៀលគត់) បានផ្តល់ជូនដល់គ្រួសារ មន្ត្រីនគរបាលមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ ។


លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា៖គ្រួសារដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ បែកចែកជាពីរមាន:
១-ថវិកាបូជាឬបញ្ចុះសពមានចំនួន
៤២.២៦២.៥០០៛(សែសិបពីរលានពីរយហុកសិបពីរពានប្រាំរយរៀល)
២-ថវិកាមួយលើកដំបូងមានចំនួន ៧២.៤៥០.០០០៛(ចិតសិបពីរលានបួនរយហាសិបពានរៀល) ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរបាល ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់បំផុត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ។ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបានថវិកាពីសមាគមចំនួន៦លានរៀល និងភរិយាឬស្វាមីរបស់សមាជិកសមាគម ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដេរ៕
ផ្សាយដោយ អង្គភាព ប្រមាញ់ជាយដែន tv news





Theme images by Radius Images. Powered by Blogger.