ពិធីបើកការដ្ឋានសាង សង់ផ្លូវបេតុងសរសៃដែក ប្រវែង១.០៩១ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់ កណ្តាល

(ខេត្តកំពត)៖ នៅរសៀល ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ លោក ជឹង  ផល្លា  ប្រធានក្រុមប្រឹក្សាខេត្ត  បានអញ្ជើញចូលរួមជា អធិបតីក្នុងពិធីបើក ការដ្ឋានសាងសង់ផ្លូវ បេតុងសរសៃដែក ប្រវែង១.០៩១ម៉ែត្រ ទទឹង ១១.២ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

បានអញ្ជើញចូលរួម ក្នុងពិធីនេះមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត  លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត  កងកម្លាំងទាំងបីប្រភេទ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះ សាលាខេត្ត អភិបាលក្រុង ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋក្នុងក្រុងកំពត សិស្ស  និសិត្យសរុបប្រមាណ ៧០០នាក់។

នាឱកាសដ៏ថ្លៃថ្លានេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ គឺអនុវត្តតាមផែន ការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវ ការរបស់ប្រជាពល រដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបការ លំបាក និងរួមចំណែកកែ លម្អសោភណ្ឌភាព ក្នុងក្រុងយើងផងដែរ។

ព្រមជាមួយ លោកអភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលក្រុងកំពតសម្រេចបាន ដែលកើតចេញពីការ រួបរួមសាមគ្គីគ្នារវាង ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុង-សង្កាត់ទាំង៥ ពិសេសការចូលរួម និងសហការបានល្អ របស់បងប្អូនប្រជាពល រដ្ឋទាំងអស់។

ក្នុងឱកាសនេះដែរ លោកក៏បានផ្តាំផ្ញើ ដល់ក្រុមហ៊ុនទទួលម៉ៅ ការសាងសង់ត្រូវធានា ឲ្យបានតាមបទដ្ឋានបច្ចេកទេស និងស្តង់ដា ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធ ទាំងអស់ត្រូវដើរតួនាទី ជាអ្នកត្រួតពិនិត្យគុណ ភាពផ្លូវឲ្យបានហ្មត់ចត់បំផុត។

សូមជម្រាបថា តាមរបាយការណ៍ របស់លោក លាង រឿនសុធី អភិបាលក្រុងកំពត បានឲ្យដឹងថា ផ្លូវលេខ៧៣៥ដែលកំពុងរង ការខូចខាតទាំងស្រុង  តម្រូវឲ្យមានការសាងសង់ និងស្តារឡើងវិញនេះ គឺត្រូវចំណាយថវិកាអស់ នណាស់ ដូច្នេះការសាងសង់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវដោយ សាងសង់ ជាបេតុងអាមេ មានប្រវែង១.០៩១ម៉ែត្រ ទទឹង១១,២ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលប្រើប្រាស់ ថវិការបស់រដ្ឋបាល ខេត្តកំពត៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *