ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ២៥រាជធានីខេត្តចូលរួមក្នុងពិធីអភិសេកបើកព្រះនេត្រព្រះអង្គធំដែលមានទទឹង ១០ម៉ែត្រ កម្ពស់១៥ម៉ែត្រ

ប៉ៃលិន ៖ ព្រះគ្រូ ផាយ ឬទ្ធី ព្រះគ្រូចៅអធិការវត្តអូរអិល បានរៀបចំពិធីសូត្រមន្ត ក្រុងពលី និងដង្ហែផ្កា អភិសេកបើកព្រះនេត្រព្រះអង្គធំដែលមានទទឹង ១០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ ដែលបានចំណាយថវិកាកសាងអស់ជាច្រើនដែលជាការចូលរួមតាមសទ្ធាពីពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ ជាពិសេសចាប់តាំងពីផ្តើមកសាងគ្រឹះនិងព្រះអង្គធំនេះលោកជំទាវ ស៊ុ ហៀងពុទ្ធសាសននូបត្ថម្ភខេត្តប៉ៃលិន និងក្រុមគ្រួសារបានមានសទ្ធាជ្រះថ្លាចូលរួមជួយបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្តគិតជាទឹកប្រាក់ប្រមាណជា ១ម៉ឺនដុល្លារផងដែរ និងមានការចូលរួមពីពុទ្ធបរិស័ទ្ធជិតឆ្ងាយទាំង ២៥រាជធានីខេត្ត លោកយាយលោកតាយ៉ាងច្រើនកុះករ និងញាតិញោមមកពីក្រៅប្រទេសទៀតផង។

លោកជំទាវ ស៊ុ ហៀង បានលើកឡើងថា៖ ទាំងនេះគឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីការដឹកនាំកសាង របស់ព្រះគ្រូចៅអធិការវត្ត រួមទាំងកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីចូលរួមសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់ ៥ ពាន់ ព្រះវស្សា។

ព្រះគ្រូ ផាយ ឬទ្ធី ព្រះគ្រូចៅអធិការវត្តអូរអិល មានថេរដីការក្នុងឱកាសនោះផងដែរ ពិធីអភិសេកបើកព្រះនេត្រព្រះអង្គធំគឺជាការឆ្លងនូវសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋជិតឆ្ងាយដែលបានចំណាយនៅថវិកាធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការកសាង នៅសមិទ្ធផលនានា ក៏ដូចជាព្រះពុទ្ធទ្រង់ប្រោសសត្វដ៏ធំមួយនេះឡើង គឺដើម្បីទុកជាប្រយោជន៍រួមនៅក្នុងព្រះពុទ្ធសា
សនា សម្រាប់ជាទីសក្ការបូជា នៃពុទ្ធបរិ
ស័ទជិតឆ្ងាយដែលគាត់អញ្ជើញមកចូលនៅក្នុងទីអារាមមួយនេះ។ដ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *