សន្និបាតបូកសរុបការងារ សាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ អាណត្តិទី៤និងលើកទិស ដៅអាណត្តិទី៥

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំធំសាលា ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងា ររបស់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត បន្ទាយមានជ័យ អាណត្តិទី៤និងលើក ទិសដៅអាណត្តិទី៥ ដោយមានការចូលរួម មន្ត្រីជាន់ខ្ពស់របស់ សាខាកាកបាតក្រហម កម្ពុជាមាន លោកជំទាវ ពុំចន្ធីនី អគ្គលេខាធិការ សាខាកាកបាតក្រហម កម្ពុជា លោកជំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន អនុប្រធានកិត្តិយស សាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមាន ជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកលីសារី ប្រធានគណះ កម្មាធិការសា ​ខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ សមាជិកសាខាកាក បាតក្រហមខេត្តបន្ទាយ មានជ័យជាច្រើនរយនាក់។

ក្នុងកិច្ចចាប់ផ្តើម លោក លី សារី បានមានប្រសាថា សាខាកាកបាត ក្រហមកម្ពុជាមាន ឈ្មោះដើមហៅថា សមាគមន៍ជាតិកាក បាទក្រហមខ្មែរ បង្កើតឡើង នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ១៩៥៥ ក្នុងគោលបំណង ជួយសង្គ្រោះដល់ ប្រជាពលរដ្ឋដែលរង គ្រោះដោយគ្រោះ ថ្នាក់ធម្មជាតិជាយថាហេតុ។

លោក លី សារី បានមានប្រសាសន៍ បន្តថាក្នុងឆ្នាំ២០១៨ កន្លងមកនេះសាខា កាកបាទក្រខេត្ត បានចំណាយ លើមនុស្សធម៍ អស់ទឹកប្រាក់ ១៤២,៤៤៧ដុល្លា និងលើកទិស ដៅបន្តឆ្នាំ២០១៩ សកម្មភាពមនុស្សធម៍ ទាំងអស់នេះគឺបាន អនុវត្តដោយប្រតិបត្តិ ប្រចាំឆ្នាំទៅលើវិស័យ ស្នូលទាំង៤មាន ១វិស័យគ្រប់គ្រង គ្រោះមហត្តរាយ ២វិស័យសុខាភិបាល និងថែទាំងសុខភាព ក្នុងសហគមន៍ ៣វិស័យលើកកំពស់ គោលការណ៍ គ្រោះមហន្តរាយ និងតំលែមនុស្សធម៍និង៤ វិស័យអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាសាខាកាក បាទក្រហមខេត្តបាន ផ្តល់មនុស្សធម៍ជូនដល់ ប្រជាពលរដ្ឋដល់ ជនរងគ្រោះកន្លងមក ដោយរងគ្រោះមហន្ត រាយជនងាយរងគ្រោះ បំផុតសុបចំនួនជា​ ច្រើនរយគ្រួសារ។

ក្នុងនោះជួយដល់ ប្រជាពលរដ្ឋជួបកា លំបាកក្រីក្រ ទុរគតជនមានជម្ងឺរាំរ៉ៃ ជនពិការ អ្នកលង់ទឹក  ឧបហេតុផ្សេងៗទាំង៩ ក្រុង ស្រុក។លោកបញ្ជាក់ឲ្យ ដឹងទៀតថា សាខាកាកបាទក្រហម កម្ពុជាខេត្ត បន្ទាយមានជ័យ កន្លងមកបានខិតខំ ជម្រុញចលនាកៀង គរជំនួយសប្បុរសឲ្យ បានច្រើនទៀតពេល ដែលគ្រោះមហន្ត រាយកើនឡើង។

ក្នុងនោះលោក លី សារី បានលើកឡើងអំពី ចំណុចខ្លាំងចំណុចខ្សោយ លើលទ្ធភាពនៃការ គៀងគរជំនួយ សប្បុរសជនឧបត្ថម្ភ ដល់កាកបាទ ក្រហមកម្ពុជា ក្នុងនោះត្រូវប្រើ ប្រាស់កម្លាំងសរុប មធ្យោបាយសរុប ហើយផ្សព្វផ្សាយ និងបញ្ជូនលិខិត អញ្ជើញទៅដល់ដៃ មុខសញ្ញាជាឥស្សរជន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និយោជក ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ អ្នកធ្វើការឲ្យ រ៉ៃអង្គារដៃគូរអភិវឌ្ឍន៍ ផ្នែក ឯកជនផ្សេងទៀត ព្រះសង្ឃ គណ:កម្មការ អាចារ្យដើម្បី ចូលរួមចំណែកបរិច្ចាគ ជំនួយសប្បុរសជាដើម។

ក្នុងនោះលោកជំទាវ ពុំ ចន្ធីនី បានធ្វើកាកោត សរសើរដល់បុគ្គលិក សាខាកាកបាទក្រខេត្តទាំង អស់ដែលបានខិតខំ ប្រឹងប្រែងជួយដល់ សង្គមជាតិជា ច្រើនដូចជាការ ជួយសង់ផ្ទះជួយ ប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹង អំណោយសង្គ្រោះបន្ទាន់ ផ្តល់ទីជំរកជូន ដល់គ្រួសារឈឺធ្ងន់ ចុះសួរសុខទុក្ខដល់ អ្នកកើតអេដស៍ កុមារកំព្រា លើកកំពស់សុខភាពមាតា ទារក និងកុមារជាដើម។

លោកបាន បញ្ជាក់ឲ្យដឹងទៀតថា សាខាកាកបាទ ក្រហមខេត្តបន្ទាយ មានជ័យឆ្នាំ២០១៩កន្លង មកនេះប្រមូលថវិការ បានច្រើជាងឆ្នាំមុនៗ សម្រាប់ផ្តល់សេវា មនុស្សធម៍ដើម្បី ជួយសម្រួលការលំបាក់ របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បំផុតដើម្បីចូករួម ចំណែកជាមួយអាជ្ញាធរ នៅមូលដ្ឋានក្នុង ការកាត់បន្ថយភាពក្រី ក្រតាមផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ ជាតិរបស់រាជ រដ្ឋាភិបាលកម្ពុជា។

បញ្ចប់កម្មពិធីអង្គ សន្និបាតបានសម្រេច ធ្វើការបោះឆ្នោតជ្រើស រើសគណះកម្មាធិការថ្មី មួយដែលត្រូវបន្ត វេនធ្វើអភិបាល កិច្ចល្អសម្រាប់អាណត្តិ ទី៥ ឆ្នាំ២០១៩ដល់ឆ្នាំ ២០២៥ហើយក្នុងការ បោះឆ្នោតនោះលោក អ៊ុំ រាត្រីបានជាប់ជា ប្រធានគណះកម្មាធិការ សាខាកាកបាតក្រហម កម្ពុជាខេត្តបន្ទាយជ័យ ជំនួសលោកលីសារី និងលោកខេងស៊ុ បានឡើងទៅជា ប្រធានកិត្តិយស សាខាកាកបាត ក្រហមកម្ពុជា ខេត្តបន្ទាយជ័យ និងសមាជិកច្រើនាក់ទៀត លោកអ៊ុរាត្រីបាន ប្តេជ្ញាចិត្តថានិងខិត ខំកៀងគររកជំនួយ ពីសប្បុរសឲ្យ បានច្រើនដើម្បីយក ទៅជួយសង្គ្រោះពេល ដែលគ្រោះមហន្តរាយ កើនមានឡើងជាយ ថាហេតុ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *