លោកវរ:សេនីយ៍ ទោ ទឹម វិឆ័យអធិការនគរបាលដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន ០2នាក់ និងវត្ថុតាង ពាក់ព័ន្ធ ករណី អំពើលួច រទេះរុញ សម្ភារៈផ្ទះបាយនិង ខ្សែរភ្លើង..!!!

បាត់ដំបង÷កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២២ និង ១០នាទី មានករណី អំពើលួច(រទេះរុញ ,  សម្ភារៈផ្ទះបាយ , ខ្សែរភ្លើង ) កើតឡើង នៅចំណុចក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ រិន ចាន់រឿន ភេទស្រី អាយុ ៣៧ ឆ្នាំ និងឈ្មោះ រិន ម៉ាលី ភេទប្រុស អាយុប្រហែល អាយុ ៣៤ ឆ្នាំ អ្នកទាំងពីរមានទីលំនៅចំណុចកើតហេតុ ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះជនរងគ្រោះ ឈ្មោះ រិន ម៉ាលី ភេទប្រុស (ម្ចាស់ផ្ទះមិននៅទៅធ្វើការនៅប្រទេសថៃ) ត្រូវជាក្មួយរបស់ឈ្មោះ រិន ចាន់រឿន ភេទស្រី  ហើយចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បតិ្តជនរងគ្រោះទាំងពីរនាក់រួមមាន ៖ ខ្សែរភ្លើង, កំសៀវដាំទឹកអគ្គីសនី , ធុងទឹកជ័រពណ៌ខ្មៅ , កន្ត្រកពណ៌ក្រហម ខ្ទះឆាអគ្គីសនី , រទេះរុញ  និងសម្ភារៈរបស់របរប្រើប្រាស់មួយចំនួនទៀត យកទៅបាត់   ។
បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ លោកវរៈសេនីយ៍ទោ ទឹម វិឆ័យ អធិការបានដឹកនាំ។កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ  បានធ្វើការស្រាវជ្រាវ   រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ចំនួន០២ នាក់៖ ១-ឈ្មោះ ណុប វាសនា ហៅ ស្នា ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង  ២-ឈ្មោះ រុន ម៉ាប់ ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង(បក្សពួក)   ដកហូតវត្ថុតាងរួមមាន៖ ១-កាំបិតខ្វែវដងឈើចំនួន០១ , ២-កន្ត្រៃកាត់ចំនួ០១ , ៣-ដែកកាប់ចំនួន០២ , ៤-ខ្សែរភ្លើងពណ៌សចំនួន ០២ដុំតូច, ៥-ផ្លែរណាចំនួន០២, ៦-ពូថៅដងឈើចំនួន០១, ៧-ផ្លែពូរថៅចំនួន០១, ៨-កណ្តៀវដងដែកចំនួន០១, ៩-កូនកាំបិតចំនួន០២, ១០-ផ្លែកាំបិតផ្គាក់ចំនួន០១, ១១-កាំបិតតាំងតោដងឈើចំនួន០១, ១២-ដែកទុលវីសចំនួន០២,  ១៣-កាំបិតកែច្នៃដងឈើចំនួន០១, ១៤-ឆ្នាំដាំបាយអគ្គីសនីចំនួន០១, ១៥-ខ្ទះឆាអគ្គីសនីចំនួន០១, ១៦-កន្ត្រៃចំនួន០៣, ១៧-សោលេខ១៣ និងលេខ២៤ ចំនួន០២, ១៨-ធុងទឹកកកចំនួន០២, ១៩-កំសៀវដាំទឹកចំនួន០១, ១៩-ធុងជ័រដាក់ទឹកពណ៌ខ្មៅចំនួន០១,  ២០-ចង្ក្រាន       ហ្គាសចំនួន០១, ២១-ឆ្នាំសចំនួន០១, ២២-រទេះអូសចំនួន០១, ២៣-កន្ត្រកពណ៌ក្រហមចំនួន០១   បាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ៥០ នាទី  នៅចំណុចក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង   បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន  ។
តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ណុប វាសនា ហៅ ស្នា  បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពគាស់ទ្វារផ្ទះជនរងគ្រោះខាងលើ ហើយចូលទៅក្នុងផ្ទះលួចយករបស់របរ រទេះរុញ , សម្ភារៈផ្ទះបាយ , ខ្សែរភ្លើង និង    សម្ភារៈជាច្រើនទៀត ពិតប្រាកដមែន ពេលលួចបានហើយខ្លួនក៏បានយកខ្សែរភ្លើងដុតយកសំណស្ពាន់ យកទៅលក់នៅកន្លែងទិញលក់អេតចាយ បានប្រាក់យកទៅទិញគ្រឿងញៀនជក់ជាមួយឈ្មោះ រុន ម៉ាប់ ពិតប្រាកដមែន  ។
បច្ចុប្បន្នជនសង្ស័យខាងលើទាំងពីរនាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនកសាងស្នំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *