ឯកឧត្តម សុខ ចំណាន រៀបចំខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅខេត្តអ៊ិបារ៉ាគិ ប្រទេសជប៉ុន

ជប៉ុន ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម​ សុខ​ ចំណាន​ ប្រធានក្រុ​មការងារ​ទទួល​បន្ទុក​តំបន់​អ៉ិបារ៉ាគិ​ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯក​ឧត្តម​ ហេង​ សួរ​ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានរៀបចំពិធីអបអរសាទរខួប​អនុស្សាវរីយ​លេីកទី៧២​ នៃថ្ងៃបង្កើតគណបក្ស​ប្រជាជនកម្ពុជា​ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅខេត្តអ៉ិបារ៉ាគិ​ នៃប្រទេសជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន ប្រធានសាខា និងអនុប្រធានសាខាគណបក្ស សរុបចំនួន ១៥០នាក់។ ជាកិច្ចចាប់ផ្តេីមឯកឧត្ដម​ សុខ​ ចំណាន​ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករឮកពីសំណាក់ឯកឧត្តម ហេង​ សួរ​ និងបានធ្វើរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីអំពីលទ្ធផលនៃក្រុមការងារ​ទទួល​បន្ទុក​តំបន់​អ៉ិបារ៉ាគិ សម្រេចបានក្នុងរយៈពេលកន្លងមក។ ជាកិច្ចបន្ទាប់ឯកឧត្ដម​ ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន បាន​ថ្លែងសំណេះសំណាល និងផ្តល់កិត្តិយសអញ្ជើញប្រគល់កាតសមាជិកគណបក្ស​ និងនាឡិកា ESEA ដែលជា​អំណោយដ៏ថ្លៃថ្លារបស់​ឯកឧត្ដម​ ហេង​ សួរ​ ជូនដល់​អនុប្រធានសាខា​សកម្មជន​ ចំនួន ១៦រូប។ បន្ទាប់មកឯកឧត្ដម​ សុខ​ ចំណាន​ ប្រធានក្រុ​មការងារ​ទទួល​បន្ទុក​តំបន់​អ៉ិបារ៉ាគិ បានផ្តល់​កិត្តិយសប្រគល់​សៀវភៅ​កូន​ប្រុស​ច្បងដ៏មាន​ឥទ្ធិពល​ កូនប្រុសច្បងនាយករដ្ឋមន្ត្រី​ ជូនដល់​សមាជិក-សមាជិកា។ ជាចុងបញ្ចប់សមាជិក សមាជិកា នៃអង្គពិធីទាំងអស់ បានចូលរួមពិសាអាហារសាមគ្គី​ រាំលេង​កម្សាន្ត​ជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង និងបានផ្ញើក្តីនឹករលឹក ការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះឯកឧត្តម ហួង​ សួរ តាមរយៈឯកឧត្តម សុខ​ ចំណានផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *