លោកព្រាប នូរ៉ា នាំយកអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវមកប្រគល់ ជូនជនពិការ៥គ្រួសារ នៅរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ព្រាប នូរ៉ា ប្រធានសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រចាំ រាជធានីភ្នំពេញ និងក្រុមការងារតំណាងឯកឧត្តមបណ្ឌិតទូច វណ្ណៈ ប្រធានសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA)និង បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូមបងប្អូនជនពិការ ចំនួន ៥គ្រួសារ នៅព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោកបណ្ឌិត ព្រាប នូរ៉ា និងក្រុមការងារ ប្រគល់ជូនបងប្អូនជនពិការទាំង ៥គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ ថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ទឹកស៊ីអ៉ីវ ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ អំបិល ចំនួន ១គីឡូក្រាម ប៊ីចេង១គ្រួសារ ០,៥គីឡូក្រាម ប្រេងឆា ចំនួន ១ដប និងទឹកបរិសុទ្ធ ចំនួន ១កេស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *