សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ផ្តល់អំណោយសង្គ្រោះបន្ទាន់​ ដល់ពលរដ្ឋ១គ្រួសារ ក្រោយរងគ្រោះដោយសារអគ្គិភ័យ

ខេត្តប៉ៃលិន​ ៖​ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំគណ:កម្មាធិការអនុសាខាស្រុកសាលាក្រៅ យុវជន និងស្ម័ក្រចិត្តកាកបាទក្រហមភូមិ  និងក្រុមយុវជន ស.ស.យ.ក​ ភូមិ នាំយកអំណោយសង្គ្រោះបន្ទាន់ ជូនដល់ពលរដ្ឋ១គ្រួសារ ក្រោយរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ ។ អំណោយដែល ត្រូវបាននាំយកប្រគល់ជូន រួមមាន៖​ ថវិការ៥០ម៉ឺនរៀល អង្ករ១០០គីឡូ សង្កសីប្រវែង៣ម៉ែត្រ ៣០សន្លឹក មី២កេះ ទឹកផ្លែឈើ១កេះ ត្រីខ១យួរ ទឹកស៊ីអីវ២យួរ ទឹកត្រី២យួរ ទឹកសុទ្ឋ១០យួរ មុង ភួយ កន្ទេលខ្នើយ ឆ្នាំងចាន ចង្រ្កានហ្គាស ១ឈុត ទៅប្រ គល់ជូនប្រជាពលរដ្ឋ១គ្រួសារ ឈ្មោះ ឈឹម ធី នៅភូមិឡាក់៦២ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី០៣ឧសភាឆ្នាំ២០២៣ ៕ដោយ, ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *