រដ្ឋបាលខេត្តប៉ៃលិន បិទសន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅ ការងារ សម្រាប់អនុវត្តឆ្នាំ២០២៣..!!!

(ខេត្តប៉ៃលិន)៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើក ទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៣ ស្ថិតក្រោមអធិបតី ភាពឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ។

នៅក្នុងពិធីនេះក៍មាន ការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំង ប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ៨ និងតំណាងអង្គការ សង្គមស៊ីវិលផងដែរ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ ផ្អែកទៅតាមលទ្ធ ផលដែលរដ្ឋបាល ខេត្តសម្រេចបាន និងបណ្ដាបញ្ហាប្រឈម លើវិស័យនានា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ជារួមអង្គសន្និបាត បានវាយតម្លៃខ្ពស់ អំពីវឌ្ឍនភាពរបស់ខេត្ត និងទទួលស្គាល់បញ្ហា ប្រឈមនានា ដែលកើតមានឡើង ហើយជាមួយនោះ អង្គសន្និបាត បានប្ដេជ្ញាចិត្តរួមគ្នា ដាក់ចេញទិសដៅ ការងារបន្ត  សម្រាប់ឆ្នាំ២០២៣នេះ ឲ្យបានសកម្ម ខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបគោលនយោបាយ របស់រាជរដ្ឋាភិបាល និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ។

មានប្រសាសន៍ នៅក្នុងកាសនោះ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការ ងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ សម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ ដែលបានខិតខំប្រឹង ប្រែងរួមគ្នា យ៉ាងសកម្មក្នុង ការបំពេញតួនាទី និងភារកិច្ច ប្រកបដោយស្មារតី ទទួលខុស ត្រូវខ្ពស់ ដើម្បីសម្រេចបាន នូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព យោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់ លទ្ធិប្រជាធិប តេយ្យ និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ស្របតាមគោល នយោបាយរបស់ រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួម ក្នុងការដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ-១៩ និងការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋាន បានជាបន្តបន្ទាប់ ជាពិសេសការចូលរួម ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការ ចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមត្ថកិច្ចទាំង៣ប្រភេទ ត្រូវបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរ គ្រប់មូលដ្ឋាន ជាពិសេសត្រូវ បង្កើនកិច្ចសហការ ក្នុងចំណោមកង កម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យ មានការចូលរួម ពីប្រជាពលរដ្ឋ ក្នុងការអនុវត្ត គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត ។

នៅក្នុងឱកាសនោះ គណៈអធិបតី ក៍បានប្រគល់បណ្ណ សរសើរ និងរង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ និងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលដែលមានស្នាដៃល្អ ផងដែរ ៕ ដោយ លោកស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *