ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋា នរបស់ខ្លួនឲ្យអស់

(ភ្នំពេញ)៖ ថ្មីៗនេះមានសេចក្តី រាយការណ៍មកថា: មាន {ហាង កាហ្វេ} មួយកន្លែងនៅខាងត្បូង ប៉ុស្តិ៍នគរបាល ចោមចៅ1 ចម្ងាយ150.ម៉ែត្រ ស្ថិតនៅភូមិត្រពាំងថ្លឹង3 សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងនោះ មាន! ខ្លាឃ្លោក តាមទូរស័ព្ទដៃ និងឆ្នោតឡូតូ ផងដែរ តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប !សង្ស័យជាឆ្នាំងបាយ របស់ អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង?។

ប្រភពបានបន្តទៀតថា: ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ កំពុងលាក់ខ្លួនពួនសំងំនៅក្នុង {ហាង កាហ្វេ}មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ ឃើញអ្នកញៀនល្បែង តែងតែចូលលេងយ៉ាង គគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ!  ហ៊ានផ្គើននិងបទបញ្ជា ស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន។

បញ្ហាកទីតាំងបនល្បែង សុីសងខុសច្បាប់ គ្រប់ប្រភេទ កំពុងលាក់ខ្លួនពួន សំងំនៅក្នុង{ហាង កាហ្វេ}មួយ កន្លែងខាងលើ  ជាហេតុ!ធ្វើឲ្យប្រជា ពលរដ្ឋរស់នៅមាន ការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ ខ្លាចកើតមាននូវអំពើ ចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក៏ដោយសារកើតចេញល្បែងខុសច្បាប់ទាំងអស់នេះ ជាដើម។

ប្រជាពលរដ្ឋ និងមហាជនទូទៅ នាំគ្នាចាំមើល លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ មានចំណាត់ការទប់ស្កាត់ និងបង្ក្រាប!ទីតាំបន ល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុងនោះមាន! ខ្លាឃ្លោក តាមទូរស័ព្ទដៃ និងឆ្នោតឡូតូ ផងដែរ កំពុងលាក់ខ្លួនពួន សំងំនៅក្នុង{ហាង កាហ្វេ}មួយកន្លែងនៅ ក្នុងមូលដ្ឋានខាងលើនេះ ដែរទេ!ឬមួយយ៉ាងណា?

សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022 បានកន្លងផុតទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប! ទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាង ដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែង ស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងមានបញ្ហាប្រឈម និងបាត់បង់ពី តំណែងទៀតផង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *