អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធចូលរួមរំលែកទុក្ខក្រុមគ្រួសារសពយុទ្ធជន ដែលបានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ - PMC-News

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធចូលរួមរំលែកទុក្ខក្រុមគ្រួសារសពយុទ្ធជន ដែលបានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ

ខេត្តព្រះវិហារ÷លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត។


នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារសព។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕ដោយ លោកអ៊ុងវ៉ាន់ អង្គភាព ប្រម៉ាញ់ ជាយដែន tv new




Theme images by Radius Images. Powered by Blogger.