បនល្បែងបញ្ជល់មាន់ តាមអនឡាញជាច្រើនកន្លែង កំពុងបើកដំណើរការ ភ្នាល់សុីសងយ៉ាងរលូន នៅខណ្ឌដង្កោ ខណៈអាជ្ញាធរមិនមាន វិធានការបង្រ្កាប!

(ភ្នំពេញ)៖ ទីតាំងជល់មាន់តាមអនឡាញ ជាច្រើនកន្លែងលួចលាក់ បើកដំណើរការ ដូចជាកន្លែងបុកប៊ីយ៉ែ បន្លំភ្នែកមហា ជននិងសមត្ថកិច្ចលួច បង្កប់ល្បែងភ្នាល់ ជល់មាន់តាមអនឡាញ កំពុងបើកដំណើរ ការទទួលភ្ញៀវ ប្រមូលផ្ដុំទៅ ដោយក្រុមញៀនល្បែងភ្នាល់ សុីសងគ្រប់ប្រភេទ ចូលលេងយ៉ាងគគ្រឹកគគ្រេង ផ្គើនអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌដង្កោមិនទាន់មាន វិធានការបង្រ្គាប។

ទីតាំងទី១ ចូលតាមការ៉ាស់សាំងផ្សារ សារឿនយ៉ានីប្រហែល១០០ម៉ែត្រ បត់ឆ្វេងប្រហែល៣០ម៉ែត្រចំណុច ផ្ទះបុកប៊ីយ៉ាភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ សំបូរមនុស្សចូលេង ច្រើនចាប់ពីម៉ោង៤រសៀលទៅ។ ទីតាំងទី២នៅខាងត្បូងវត្ត ជើងឯងមាន៣ទីតាំងនៅចំណុច តារាងបាល់ទះ ចំណុចកន្លែងចិញ្ចឹមមាន់ជល់ នឹងនៅខាងក្រោយហាង គុយទាវ ក្បែរកន្លែងបោះប៊ូរ សង្កាត់ជើងឯក ខណ្ឌដង្កោនឹងទី៣ ស្ថិតនៅចំណុចហាង បាយជាប់ច្រកចូលកា រ៉ាស់ឡានស៊ិនទ្រី សង្កាត់ដង្កោ ខណ្ឌដង្កោប្រជាពលរដ្ឋ ដែលរស់នៅក្បែ ទីតាំងខាងលើ បានលើកឡើងថា ទីតាំងទាំងនោះបង្កប់ល្បែង ស៊ីសងបើកទទួលភ្ញៀវផ្ដល់ ជាជំរកអោយក្រុមញៀន ល្បែងចូលលេងយ៉ាងរលូន ដោយមានអ្នកមកធានា អះអាងថាលេងទៅ គ្មានសមត្ថកិច្ចណា ហ៊ានចុះចាប់កន្កែងគេឡើយ។

សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចបានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរមានសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

មហាជននិងប្រជាពលរដ្ឋ កំពុងរងចាំមើល ចំណាត់ការរបស់ លោកស្រីគឹម ញឹប អភិបាលនៃគណ: អភិបាលខណ្ឌដង្កោ និងលោក ជឹម សុីថា អធិការខណ្ឌដង្កោ បញ្ចេញកណ្ដាប់ដៃដែក បំបែកទីតាំងលួចបង្កប់ ល្បែងភ្នាល់សុីសងទាំង នោះដើម្បីធានាបាន សុខសុវត្ថិភាព ជូនពលរដ្ឋក្នុងមូលដ្ឋាន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *