លោកវ:រសេនីយ៍ឯក (ឈឿង គឹមសុង) នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតសាល បានដឹកនាំកម្លាំងធ្វើការ ស្រាវជ្រាវឃាត់ខ្លួនក្រុ មបក្សពួកក្មេងទំនើង ចំនួនមួយក្រុមបាន ប្រើអំពើហិង្សាគ្រប់គ្នា ទៅវិញទៅមក យកមកអនុវត្តតាម នីតិវិធីច្បាប់..!!!

(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣ និង ៤០នាទីរំលងអាធ្រាត នៅចំណុចសួន សម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនា (ទៅវិញទៅមក) ដែលបង្កឡើងដោយ ក្រុមក្មេងទំនើងចំនួន ០២ក្រុម គ្នាប្រមាណជាង ១០នាក់ និងម៉ូតូប្រហែល ០៥គ្រឿង ។

លុះព្រឹកឡើងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទ បញ្ជាពីលោកឧត្តមសេនីយ៍ទោ (សាត គឹម សាន ) ស្នងការនគរបាល ខេត្តបាត់ដំបងលោក វរសេនីយ៍ឯក (ឈឿង គឹម សុង) នាយការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង សហការជាមួយ កម្លាំងអន្តរាគមន៍បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងឈានដល់ការនាំ ខ្លួនក្រុមបក្សពួកក្មេងទំនើង ០១ក្រុមមានគ្នា ០៤នាក់ រួមមាន: ១-ឈ្មោះ ពេជ្រ សកល ហៅ ឃ្លូភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។ ២-ឈ្មោះ លីន ចាន់ខេង ភេទប្រុស អាយុ ១៩ឆ្នាំ។ ៣-ឈ្មោះ ចៅ ប៊ុនឡុង ភេទប្រុស អាយុ ២៣ឆ្នាំ ។ ៤-ឈ្មោះ សុវណ្ណ វិច្ឆ័យ ភេទប្រុស អាយុ ២៤ឆ្នាំ ក្រុមក្មេងទំនើង ទាំងបួននាក់រស់នៅ ភូមិ ឃុំកើត ហេតុខាងលើ។

អង្គហេតុ: នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣ និង ៤០នាទីរំលងអាធ្រាត្រ នៅចំណុចសួនច្បារសម្ដេចក្រឡាហោម ស ខេង មានក្រុមក្មេងទំនើងចំនួន ០២ក្រុម មានគ្នាប្រហែលជាង  ១០នាក់ ម៉ូតូប្រហែល ០៥ គ្រឿង បានធ្វើការដេញវាយ និងប្រើដុំថ្ម គប់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួស និងខូចខាតម៉ូតូ ០១គ្រឿង

របស់ឈ្មោះ លីន ចាន់ចេង. មូលហេតុដែលធ្វើមាន ការវាយតប់គ្នានេះ គឺដោយសារ មានការមើលមុខ និងឌឺដងដាក់គ្នា ។

សម្ភារ:ខូចខាតរួមមាន:  ម៉ូតូ ០១គ្រឿង ម៉ាក Zoomer-X ពណ៌ស-ក្រហម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AF-6217 ។

បច្ចុប្បន្ន ក្រុមក្មេងទំនើងខាងលើ ត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌក ម្រិតស្រាលកំពុងធ្វើការ សាកសួរហ្នឹងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *