-សមត្ថកិច្ចនគរបាលត្រួតពិនិត្យច​ល័​ត បង្ការទប់ស្កាត់ និងបង្រ្កាបបទ​ល្មើស​ គ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រ សស្រុកភ្នំព្រឹក..!!!

ខេត្តបាត់ដំបង៖នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមករា ឆ្នាំ២០២៣​វេ​លាម៉ោ​ង ០៨និង៣០នាទីព្រឹក ដោយអនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំ​បង​  លោកឧត្តមសេនីយ៍ត្រី កុយ ហៀងស្នងការរង ផែនការងារប្រឆាំងគ្រឿង​ ញៀន សហការជាមួយលោកវរៈសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក.បានដឹកនាំកម្លាំងចុះត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក មានចំនួន០២គោលដៅគឺ៖ -គោលដៅទី០១៖ ចំណុចផ្លូវលេខ ៥៩B ក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក លើរថយន្តចំនួន ២៥៥គ្រឿងមនុស្ស ៥១៥នាក់ស្ររី ២១៥នាក់ក្នុងនោះមាន៖ -រថយន្តធុនធំ ចំនួន ១១០គ្រឿង មនុស្ស ១៩៥នាក់ស្រី៧៥នាក់។ -រថយន្តធុនតូចចំនួន ១៤៥គ្រឿង មនុស្ស ៣២០នាក់​ស្រី១៤០នាក់ និងម៉ូតូចំនួន ៦៣គ្រឿង មនុស្ស ១១៥នាក់ស្រី ៧៥នាក់។

-គោលដៅទី០២៖ ផ្លូវលេខ៥៧B ក្រុម ទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក វេលាម៉ោង១៣និង០០នាទី​រសៀល រថយន្តចំនួន ១១៥គ្រឿង មនុស្ស ៣២០នាក់ស្រី១៩៥នាក់ និងម៉ូតូ៩៥គ្រឿង មនុស្ស១២០នាក់ស្រី៦៥នាក់ ក្នុងនោះមាន៖ -រថយន្តធុនធំ ចំនួន ៤២គ្រឿង មនុស្ស ១៦៥នាក់ ស្រី៦៣នាក់។

-រថយន្តធុនតូចចំនួន ៧៣គ្រឿង មនុស្ស ១៥៥នាក់ស្រី ១៣២នាក់។ ជាលទ្ធផលសរុបទាំង០២គោលដៅ ៖ រថយន្តចំនួន៣៧០គ្រឿង មនុស្ស ៨៣០នាក់ ស្រី ៤១០នាក់ និងម៉ូតូសរុប ១៥៨គ្រឿង មនុស្ស ២៣០នាក់​ស្រី ១៤០នាក់។ ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបា​នរកឃើញអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងញៀន ចំនួន៥នាក់ (ជនជាតិថៃចំនួន០១នាក់ភេទប្រុ​ស ) មានផ្ទុកសារធាតុញៀន ដែលបំពានត្រង់ មាត្រា (៦៣) នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង​ញៀន ដែលបច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *