ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង រួមមាន ៖ អាហារូបករណ៍ ១០០% ចំនួន ៥កន្លែង និង ៥០% ចំនួន ១០កន្លែង ដល់សិស្ស និងនិស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួលពាក្យស្នើសុំអាហារូបករណ៍នេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀននៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ។ សូមបញ្ជាក់ជូនថាទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *