សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន៦នាក់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ពីជនរងគ្រោះ..!!!

កោះកុង ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនបរទេសចំនួន៦នាក់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ពីជនរងគ្រោះ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ យប់ កម្លាំងអន្តោប្រវេសន៍ខេត្ត កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានសហការ ចុះបង្ក្រាបបទល្មើសជាក់ស្ដែង ករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ នៅក្រុងខេមរភូមិន្ទ ។ ក្នុងកិច្ចចុះប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើតាមបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី ក្រោយទទួលបានបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦ នាក់ រួមមាន ៖ ១/ឈ្មោះ Deng Chentao ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ២/ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ៣/ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី ៤/ឈ្មោះ Zhang Manning ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិចិន ៥/ឈ្មោះ Luo Liangliang ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន ៦/ឈ្មោះ Huang Shikun ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន ។ ករណីនេះបច្ចុប្បន្នជាន់សង្ស័យទាំង ៦នាក់ខាងលើត្រូវបាន កម្លាំងជំនាញបានកសាងសំណុំរឿងដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *