សមត្ថកិច្ចស្រុកជុំគីរី ចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន និងឃាត់ខ្លួនជន សង្ស័យ២នាក់ បញ្ជូនទៅកាន់តុលាការ….

(ខេត្តកំពត)៖ ដោយអនុវត្តន៍តាម បទបញ្ជាលោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត កម្លាំងជំនាញ នៃអធិការនគរបាល ស្រុកជុំគីរីបានចុះបង្ក្រាប ករណីជួញដូរនិង ប្រើប្រាស់គ្រឿងញៀន មួយកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ កាលពី ថ្ងៃទី១៣ខែ កញ្ញាឆ្នាំ២០២២ វេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ នៅចំណុចខ្ទមចាំចំការ មួយកន្លែងស្ថិត ក្នុងភូមិពោធិ៍ ឃុំសំរោង ស្រុកជុំគីរី ខេត្តកំពត។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ ថន ម៉េត ភេទប្រុស អាយុ ៣១ឆ្នាំ  រស់នៅភូមិពោធិ៍ ឃុំស្រែសំរោង ស្រុកជុំគិរី  ខេត្តកំពត ទី២ឈ្មោះ ពៅ សុជាតិ ភេទប្រុស អាយុ ៣១ឆ្នាំ ស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមាន១-ម្សៅក្រាម សថ្លា ចំនួន ០៥កញ្ចប់ (ធំ ០១ កញ្ចប់) ២-ទូរសព្ទចំនួន ០២គ្រឿង ៣-សម្ភារៈសម្រាប់ប្រើប្រាស់នូវសារៈធាតុញៀនមួយចំនួន ៤-កាំបិតចំនួន ០១ដើម, ពូថៅចំនួន ០២ ដើម និងកាំភ្លើងកែច្នៃចំនួន ០១ដើម (តដៃជាមួយសមត្ថកិច្ច)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួន និងឃាត់ខ្លួន បណ្តោៈអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធី នៃច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *