តៃវ៉ាន់ បង្ហាញសាច់ដុំយោធា ដោយបង្អួតយន្តហោះ ចម្បាំងផលិតដោយ អាមេរិក ទំនើបបំផុត..

(អន្តរជាតិ)៖ យោធារបស់កោះតៃវ៉ាន់ បានឆ្លើយតបទៅនឹង សមយុទ្ធទ័ពជើងទឹក និងទ័ពអាកាសចិន នៅក្បែរនោះ ដោយការបង្ហាញយន្តហោះ ចម្បាំងទំនើបចុងក្រោយ បំផុតរបស់ខ្លួនដល់ អ្នកសារព័ត៌មាន ហើយប្តេជ្ញាថា នឹងឆ្លើយតបចំពោះកា រវាយប្រហារណាមួយ។

ក្រុមអ្នកសារព័ត៌មាន ត្រូវបានអញ្ជើញទៅ កាន់មូលដ្ឋានទ័ពអាកាស Hualien នៅឆ្នេរសមុទ្រភាគ ខាងកើតតៃវ៉ាន់ កាលពីថ្ងៃពុធទី១៧ខែសីហា ហើយត្រូវបានបង្ហាញដ៏កម្រ នៃយន្តហោះទំនើបបំផុត របស់កោះនេះ។

យន្តហោះ F-16V បានចាប់ផ្តើមធ្វើការ ហោះហើរឈ្លបយកការណ៍ និងហ្វឹកហ្វឺន ហើយក្រុមការងារ នៅខាងក្រោម បានបង្ហាញពីរបៀប ដែលពួកគេដាក់សព្វាវុធ យ៉ាងលឿន រួមទាំងមីស៊ីលប្រឆាំងនាវា Harpoon ផលិតដោយ សហរដ្ឋអាមេរិកផងដែរ ទៅលើយន្តហោះចម្បាំងនោះ។

F-16V គឺជា​ Version ដ៏ទំនើបនៃក្រុមយន្តហោះ ចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបានដំណើរការ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។ តៃវ៉ាន់បានដាក់ពង្រាយក្រុម F-16V ជាលើកដំបូងរបស់ខ្លួន កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានបញ្ជាទិញចំនួន ៦៦ គ្រឿងនៅក្រោមកិច្ច ព្រមព្រៀងជាមួយរដ្ឋបាលរបស់ អតីតប្រធានាធិបតី ដូណាល់ ត្រាំ។

ការបង្ហាញសាច់ដុំយោធានេះ បានកើតឡើងចំពេល មានភាពតានតឹងកាន់តែខ្លាំង ជាមួយប្រទេសចិន ដែលបានកាត់ផ្តាច់ ទំនាក់ទំនងយោធា និងអាកាសធាតុជាមួយ ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានសភា អាមេរិកលោកស្រី Nancy Pelosi ទៅធ្វើទស្សនកិច្ចដ៏ចម្រូង ចម្រាសនៅកោះតៃវ៉ាន់កាល ពីដើមខែនេះ។

ទីក្រុងប៉េកាំង ក៏បានបង្កើនសមយុទ្ធយោធា នៅច្រកសមុទ្រតៃវ៉ាន់ផងដែរ ហើយនិយាយថា ខ្លួននឹងបង្រួបបង្រួម ជាមួយទីក្រុងតៃប៉ិឡើងវិញ ប្រសិនបើចាំបាច់។

ចាប់តាំងពីការធ្វើ ដំណើររបស់លោក Pelosi ទៅកាន់ទីក្រុងតៃប៉ិ និងដំណើរទស្សនកិច្ច មួយទៀតទៅកាន់កោះ តៃវ៉ាន់ ដោយគណៈប្រតិ ភូសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន, យន្តហោះរបស់ចិន បានឆ្លងកាត់ខ្សែបន្ទាត់ កណ្តាលក្រៅផ្លូវការម្តង ហើយម្តងទៀត ចូលទៅក្នុងតំបន់កំណត់ អត្តសញ្ញាណការពារដែន អាកាស (ADIZ) របស់តៃវ៉ាន់។

ក្រសួងការពារជាតិ តៃវ៉ាន់បានអះអាងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ យន្តហោះទម្លាក់ គ្រាប់បែក H-6 របស់ចិនចំនួន២គ្រឿង, យន្តហោះចម្បាំង J-16 ៨គ្រឿង, យន្តហោះចម្បាំង J-10 ៤គ្រឿង និងយន្តហោះចម្បាំង J-11 ៤គ្រឿងបានចូលទៅក្នុង ADIZ។ តៃវ៉ាន់ ក៏បានបញ្ជូនយន្តហោះ ដើម្បីទៅត្រួតពិនិត្យ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *