អគ្គីភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយខ្នង ក្នុងស្រុកស្អាង បណ្តាលឲ្យប្រពន្ធ ស្លាប់ចំណែកប្តី រងរបួសធ្ងន់

(ខេត្តកណ្តាល)៖ ករណីអគ្គីភ័យឆាបឆេះ ប្រជាពលរដ្ឋមួយខ្នង ស្ទើរទាំងស្រុង បណ្តាលអោយ ម្ចាស់ផ្ទះ១នាក់ ស្លាប់យ៉ាងអណោច អាធ័មនិង១នាក់ទៀត បានរងបួសធ្ងន់ ហេតុការនេះកើត ឡើងពាក់កណ្តាល អាធ្រាតឈានចូលថ្ងៃ ទី១៤ខែកក្កដាឆ្នាំ ២០១៩វេលា ម៉ោង២និង៤០នាទី ស្ថិតនៅក្នុងភូមិ ពោធិក្រោមឃុំ ត្រើយស្លាស្រុក ស្អាងខេត្តកណ្តាល។

យោងតាមរបាយការណ៍ សមត្ថកិច្វបានអោយ ដឹងថាផ្ទះដែលឆេះចំនួន មួយខ្នងនិងមានទំហំ៩ ម៉ែត្រគុណនិង៥ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសីនិង ខូចខាតសម្ភារៈក្នុងផ្ទះ ស្ទើរទាំងស្រុង ដែលមានម្ចាស់ឈ្មោះ វ៉េង វិរះ ភេទប្រុស អាយុ ៣០ឆ្នាំ និងប្រព័ន្ធឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ ដែលស្ថិតនៅ ក្នុងភូមិឃុំកើត ហេតុខាងលើ ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះផ្ទះនេះ បណ្តាលអោយស្ត្រី ជាប្រពន្ធឈ្មោះហាន ស្រីមុំ អាយុ ៣៣ឆ្នាំបានស្លាប់ នៅក្នុងឧបត្តហេតុ អគ្គីភ័យកំពុង ឆាបឆេះនេះ ចំណែកបុរស់ ជាប្តីមានឈ្មោះ វ៉េង វិរះ ភេទប្រុស អាយុ ៣០ឆ្នាំ ជាប្តី បានរងរបួស ធ្ងន់និងបានគេ បញ្ជូនទៅសង្គ្រោះ បន្ទាន់នៅបន្ទីពេទ្យរាជ ធានីភ្នំពេញ។

បើយោងតាម របាយការណ៍ សមត្ថកិច្ចបានបញ្ជាក់ ថាមុនពេលកើតហេតុប្តី ប្រពន្ធទាំង២នាក់បានដេក លក់នៅក្នុងបន្ទប់ ឡៅតឿក្នុងផ្ទះ ដូចរាល់ដងលុះ ដល់ម៉ោងកើតហេតុ ស្រាប់មានអណ្តាត ភ្លើងឆាបឆេះក្នុងបន្ទប់កន្លែង ដេកកាន់តែខ្លាំងឡើងៗ បណ្តាលអោយ ស្ត្រីជាប្រពន្ធស្លាប់នៅ និងកន្លែងចំំណែក ឯប្តីបានរងរបួស ធ្ងន់តែម្តងទៅ។

នៅក្នុងហេតុការណ៏ អគ្គីភ័យឆេះយ៉ាង សន្ធរសន្ធៅនេះ ផងដែរត្រូវបាន ប្រជាពលរដ្ធ ដែលរស់នៅជិតខាង បាននាំគ្នាមក ជួយពន្លត់ភ្លេីងដែល កំពុងឆេះនោះត្រូវបាន រលត់ទៅវិញទាន់ ពេលវេលាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *