អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ញ្ញាតិគ្រាំទ្ររដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សមាជ ព្រឹទ្ធសភា រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់ មុំបី ក្នុងខេត្តព្រះវិហារ - PMC-News

ញ្ញាតិគ្រាំទ្ររដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សមាជ ព្រឹទ្ធសភា រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់ មុំបី ក្នុងខេត្តព្រះវិហារ

ខេត្តប៉ៃលិន÷កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថាជាការំលោភបំពានមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រទាំងស្រុង ចំពោះគោលជំហរ និងចំណាត់ការរបស់ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដោយប្រើប្រាស់គ្រប់យន្តការទាំងទ្វេភាគី ការទូត យន្តការតំបន់ និងវិធានការការពារខ្លួនក្នុងពេលចាំបាច់ ជាពិសេស ការអនុវត្តនីតិវិធីច្បាប់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ជម្លោះព្រំដែននៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រ «ពន្លត់ភ្លើងជាជាង អង្គុយបក់ផ្សែង» ដើម្បីសន្តិភាពព្រំដែនយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន យល់ថា ការសម្រេចដោះស្រាយបញ្ហាជម្លោះព្រំដែន តាមនីតិវិធីច្បាប់ទៅតុលាការអន្តរជាតិ នៅទីក្រុងឡាអេ ដែលជាតុលាការកំពូលនៃអង្គការសហប្រជាជាតិ គឺជា ចំណាត់ការដ៏ត្រឹមត្រូវ ដោយផ្អែកលើវិធានគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងយុត្តិធម៌ ការកំណត់ច្បាស់លាស់ នូវព្រំដែនក្នុងតំបន់ជម្លោះ ដោយសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ នឹងមានអានុភាពគតិយុត្តិជាអន្តរជាតិ ទទួលស្គាល់ដោយរដ្ឋភាគី នៃអង្គការសហប្រជាជាតិ ហើយក៏ជាមូលដ្ឋានច្បាប់រឹងមាំយូរអង្វែង ដែលរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ត្រូវគោរពអនុវត្ត ដើម្បីកសាង ថែរក្សា អធិបតេយ្យភាព បូរណភាពដែនដី សន្តិភាព និងសណ្តាប់ធ្នាប់ព្រំដែន ជាពិសេស ឈានទៅពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អរវាង ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍតំបន់ជាប់ព្រំដែន ព្រមទាំងវិស័យផ្សេងៗក្នុងកម្រិតទ្វេភាគី និងតំបន់។

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន សូមគោរពកោតសរសើរចំពោះទឹកចិត្ត វីរភាពរបស់កងកម្លាំងកម្ពុជាទាំងអស់ ដែលបាន និងកំពុងឈរជើង ការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន និងសូមអំពាវនាវដល់គ្រប់មន្ទីរ អង្គភាព ស្ថាប័ន នីតិបុគ្គល ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសទាំងអស់ សូមជឿជាក់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងខឿនការពារជាតិប្រជាជន សំដៅរួមគ្នាទប់ស្កាត់រាល់ការឈ្លានពាន ពីបរទេស និងដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនតាមនីតិវិធី និងគោលការណ៍ច្បាប់ ដែលជាចំណាត់ការ ប្រកបដោយការគិតគូរវែងឆ្ងាយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាពរវាងប្រទេសទាំងពីរ។ផ្សាយ
ដោយ÷លោក ស សារឿន អង្គភាព ប្រម៉ាញ់ជាយដែន tv news




Theme images by Radius Images. Powered by Blogger.