កម្ពុជាស្វាគមន៍ ពេលវេលារាប់ ថយក្រោយ ៣០០ថ្ងៃ នៃដំណើរ ឆ្ពោះទៅ ស៊ីហ្គេម – អាស៊ាន ប៉ា រ៉ា ហ្គេ ម ២០២៣

(រាជធានី​ភ្នំពេញ)៖ គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ កម្ពុជា កំពុង​ស្វាគមន៍​ ពេលវេលា​រាប់​ ថយក្រោយ រយៈពេល​៣០០​ថ្ងៃ នៃ​ដំណើរ​ឆ្ពោះទៅ​ ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ ផ្ទះ​រៀបចំ​ការ​ប្រកួត​ កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ជា​ប្រវត្តិសាស្ដ្រ ​លើក​ដំបូង​សម្រាប់ ​ព្រះរាជាណាចក្រ​អច្ឆរិយ​។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀប ចំ​ការ​ប្រកួត​កីឡា​ អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​អគ្គលេខា ធិការ​នៃ​គណៈកម្មាធិការ ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​មាន​ប្រសាសន៍ ​ស្វាគមន៍​ជាមួយ​ខ្លឹម សារ​ទាំងស្រុង​ថា​៖ «​ក្នុង​នាម​អ្នក​ រៀបចំ​នូវ​ការងារ ​ផ្ទាល់​របស់​គណៈ កម្មាធិការ​ជាតិ​រៀប ចំ​ការ​ប្រកួត​កីឡា ​ស៊ី​ហ្គេ​ម​-​អាស៊ាន ​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក្រោម​ការ​ដឹកនាំ​ ដ៏​ខ្ពង់ខ្ពស់ ប្រកប​ទៅ​ដោយ ​គតិបណ្ឌិត និង​គុណធម៌​ខ្ពស់​ របស់​សម្តេច ​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការ ពារជាតិ និង​ជា​ប្រធាន ​គណៈកម្មាធិការ​ជាតិ CAMSOC ថ្មី​ៗ​នេះ​ឯក ឧត្តម​បណ្ឌិតថោ​ង ខុន និង​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ បាន​រៀបចំ​នូវ ​កិច្ចប្រជុំ​ជាមួយ ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​។

​លោក​បន្ត​ថា នៅ​ក្នុង​ពេល ​នោះ​ហើយ ដែល​ឯកឧត្តម​ បណ្ឌិត ថោ​ង ខុន ក៏​ដូច​ជា​ឯក ឧត្តម ខៀវ កា​ញា​រី​ទ្ធ បាន​ស្នើ​សុំ​ឲ្យ​ ប្រព័ន្ធ​ផ្សព្វផ្សាយ ​ទាំងអស់​ត្រៀម លក្ខណៈ​ជួយ​បំផ្ទុះ​ ព័ត៌មាន​ផ្លូវ ការ​ឲ្យ​បាន​គ្រប់ ​គ្នា​ទូ​ទាំង​ប្រទេស ​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ នេះ ដែល​ធៀប​ ទៅ​នឹង​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៣ គឺ​នៅ​សល់ ៣០០​ថ្ងៃ​។

៣០០​ថ្ងៃនេះ​ហើយ ដែល​យើង​ចាត់​ ទុក​ថា​ជា​ពេលវេលា ដែល​បាន​ព​ន្លឿ​ន និង​បាន​ដាក់​សម្ពាធ​ទៅ ​ដល់​ការ​រៀបចំ​ របស់​យើង​ធ្វើ​យ៉ាង ណា​ឲ្យ​មាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់​ ក្នុង​ការ​ត្រៀមលក្ខណៈ​ ធ្វើ​ជា​ម្ចាស់ផ្ទះ​ រៀបចំ​ស៊ី​ហ្គេ​ម​នេះ​»​។

«​ព្រឹត្តិការណ៍ ៣០០​ថ្ងៃ​ឆ្ពោះទៅ​ ស៊ី​ហ្គេ​ម​២០២៣ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ២០២៣ គឺ​មាន​សារសំខាន់​ណាស់ ​សម្រាប់​ពញ្ញាក់ ​អារម្មណ៍​របស់ ​ប្រជាពលរដ្ឋ​ ទូ​ទាំង​ប្រទេស ពញ្ញាក់​អារម្មណ៍​ កីឡាករ​-​កីឡាការិនី មន្ត្រី​កីឡា ស្ថាប័ន​-​ក្រសួង និង​អង្គភាព​ពាក់ ព័ន្ធ​ទាំងអស់​នៅ​ ក្នុង​ការ​គ្រប់គ្រង ​របស់​គណៈកម្មា ធិការ​ជាតិ CAMSOC ទាំង​អាជ្ញាធរ​ដែន ដី​ទាំងអស់​ថា យើង​នៅ​សល់​តែ ៣០០​ថ្ងៃ​ទៀត​ដល់ ​ថ្ងៃ​ដែល​យើង​ ទទួល​ធ្វើ​ម្ចាស់ផ្ទះ​។

ដល់​ថ្ងៃ​ដែល​យើង ​ទទួល​បដិ សណ្ឋារកិច្ច ប្រតិភូ​កីឡា​ ជិត​១​ម៉ឺន​នាក់​ដែល ​មក​ចូលរួម​អបអរសាទរ មក​គាំទ្រ​ដល់​កម្ពុជា និង​ចូលរួម​ក្នុង​ ព្រឹត្តិការណ៍​កីឡា​ ស៊ី​ហ្គេ​ម​នេះ​។ ហើយ​នេះ​មិន មែន​ដើម្បី​ចូល រួម​តែ​ការ​ប្រកួត​ទេ គឺ​ចូលរួម​នៅ​ក្នុ ង​ការ​ផ្លាស់​ប្ដូរ​ បទ​ពិសោធ មតិយោ បល់ វប្បធម៌​គ្នា​ ទៅ​វិញ​ទៅ​មក ទស្សនាទាន​គ្នា ​ទៅ​វិញ​ទៅ​មក គំនិត​ជឿន លឿន​ទាំងឡាយ ​ដែល​កើត​នៅ​ក្នុង​ តំបន់​របស់​យើង ធ្វើ​ឲ្យ​តំបន់​របស់ ​យើង​ក្លាយទៅជា​ តំបន់​មាន​សាមគ្គីភាព មាន​សន្តិភាព មានការ​អភិវឌ្ឍ​»​។

«​ជា​ពេលវេលា​ដែល ​ជំរុញ​ទឹកចិត្ត​ ដល់​យុវជន ពីព្រោះ​យុវជន ​យើង​នឹង​ទទួល​បានការ ​រីករាយ ហើយនឹង​ការ​ធ្វើ ​ទំនាក់ទំនង​គ្នា ធ្វើ​សុខដុម​នី​យ​ កម្ម​រវាង​យុវជន រវាង​កីឡាករ រវាង​អ្នកចូលរួម​ ទាំងអស់​ឲ្យ​មើល ឃើញ​ថា ព្រឹត្តិការណ៍​កីឡា ​នៅ​កម្ពុជា ពិតជា​ព្រឹត្តិការណ៍​ ដែល​គួរ​ឲ្យ​មោទន ភាព​សម្រាប់​ក្នុង​តំបន់ មិនមែន​ សម្រាប់​តែ​កម្ពុជា​ទេ​។

អ៊ីចឹង​យើង​នាំ​គ្នា​ត្រៀម លក្ខណៈ​ឲ្យ​បាន​ គ្រប់​ជ្រុងជ្រោយ ហើយ​គណៈ កម្មាធិការ​ជាតិ  CAMSOC បាន​រៀបចំ​នូវ​ ឧបករណ៍​សម្រាប់​ ធ្វើការ​ផ្សព្វផ្សាយ មាន​ទាំង​ផ្ទាំង​ ផ្សព្វផ្សាយ មាន​ទាំង​វី​ដេ​អូ​ខ្លី​ពី ​ការ​ផ្សព្វផ្សាយ​ស៊ី ​ហ្គេ​ម​នេះ សូម​ជួយ​គាំ ទ្រ​ទាំងអស់​គ្នា​»​។

ព្រឹត្តិការណ៍​កីឡា ​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា នឹង​ប្រព្រឹត្ត ​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ០៥-១៧ ខែឧសភា ឆ្នាំ​២០២៣ ដោយ​គ្រោង​ ដាក់​កីឡា​៤០ ​ប្រភេទ​ក្នុង​កម្ម វិធី​ប្រកួត ។ រីឯ​ការ​ប្រកួត​កីឡា ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ គ្រោង​នឹង​ធ្វើ ​ចាប់ពី​ថ្ងៃ​ទី​០៣-០៩ ខែ មិថុនា ឆ្នាំ​២០២៣ ដដែល​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *