ឈ្មួញឈើធ្វើ សកម្មភាពដឹកជញ្ជូន ឈើចេញពីខេត្ត ព្រះវិហារទៅកំពង់ធំ សមត្ថកិច្ចជំនាញ មិនបង្ក្រាប  គេសង្ស័យបាន លាភសក្ករៈប្រចាំខែ ហើយមើលទៅ

(ព្រះវិហារ) ៖ តាមសេចក្តីរាយការណ៍ បានអោយដឹងថា ជាច្រើនឆ្នាំកន្លងមក ហើយឈ្មួញមុខ ដរដែលៗ នៅតែបន្តរធ្វើសកម្មភាព ដឹកឈើអារប្រភេទលេខ២ ចេញពីស្រុកជយ័សែន នឹងស្រុករវៀង ក្នុងខេត្តព្រះវិហារ នៅតែមានសកម្មភាព គគ្រឹកគគ្រេង ពុំមានថមថយសោះ ។

ជាមួយនិងសកម្មភាពនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋបាន ចោទប្រកាន់ទៅលើ សមត្ថកិច្ចនឹងជំនាញចំៗថា ជាអ្នកបណ្តែតបណ្តោយ ដោយមិនខ្វល់និង ទប់ស្កាត់បង្ក្រាប រឺអាចនិយាយបានថា ក្រុមសមត្ថកិច្ចទាំងនោះ សុទ្ឋតែជាមិត្តល្អរបស់ មេឈ្មួញរកសុីឈើខុសច្បាប់ ។

តាមសេចក្តីរាយការណ៍ ខាងលើបានដឹងបន្តថា តាមពិតទៅឈើ ចេញពីស្រុកតែមួយ គឺស្រុកជ័យសែន ដែលក្រុមឈ្មួញ បំផុសបំផុលអោយ ប្រជាពលរដ្ឋចូល ទៅអារជ្រៀកនៅក្នុង តំបន់ព្រៃឡង់ រួចដឹកយកមកទំលាក់ នៅភូមិភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ ភូមិច្រាច់ ក្នុងស្រុកជយ័សែន ខ្លះទៀតដឹកតាមគោយន្ត កន្ត្រៃយកមកទំលាក់ នៅភូមិខ្វាំង ស្រុករវៀង រួចលើកឡើងរថយន្ត សាំយ៉ុងកែឆ្នៃដឹក យកទៅលក់ អោយដេប៉ូនានា ក្នុងខេត្តកំពង់ធំ ខណៈដែលគណៈបញ្ជាការ ឯកភាពទាំង២ស្រុកនេះ អត់រវល់ទប់ ស្កាត់នឹងបង្ក្រាប ។

ប្រភពពីប្រជាពល រដ្ឋបានអោយដឹងថា លោក ឃិត វណ្ណៈ ប្រធានស្នាក់ការបរិស្ថាន ស្រែវាល អង្គុយចាំរាប់ក្បាលឡាន ដឹកឈើយក ផលប្រយោជផ្ទាល់ខ្លួន ដោយមិនខ្ចីធ្វើការ បង្ក្រាបនោះទេ ។

ប្រជាពលរដ្ឋបាន លើកឡើងថា បទល្មើសព្រៃឈើ ដឹកចេញពីព្រៃឡង់ បើមានការទប់ ស្កាត់ពីសមត្ថកិច្ចបរិស្ថានព្រៃឡង់ ពិសេសស្នាក់ការបរិស្ថាន ភ្ញាក់រលឹកស្នាក់ ការបរិស្ថានស្រែវាល នឹងស្នាក់ការបរិស្ថាន ពើកនោះ បទល្មើសព្រៃឈើ មិនអាចកើតមានឡើយ ។

សូមជំរាបជូនថា សព្វថ្ងៃនេះមានឈ្មួញ រកសុីឈើខុសច្បាប់ ដុះស្លែជាច្រើនដូចជា ១,មេឈ្មួញឈ្មោះ ព្រហ្ម វុទ្ឋី ហៅធីម្រេច ល្បីល្បាញរាប់ ឆ្នាំមកហើយ ទី២ ឈ្មោះ បញ្ញា ទី៣ ឈ្មោះ ពន្លក ទី៤ ឈ្មោះ ម៉េត មេឈ្មួញឈ្មោះ ម៉េត នេះកាលពីឆ្នាំទៅ បើកឡានរបស់ ខ្លួនបុកឡានអ្នក ការសែត ម្តងហើយ អភិបាលខេត្ត បញ្ជាអោយតាមចាប់ខ្លួន ហើយឈ្មួញរូនេះបានរត់គិចខ្លួនបាត់១ឆ្នាំ ឥលូវមកវិញធ្វើសកម្មភាពដឹកឈើដរដែល ទី៥ឈ្មោះ ខ្លា មេឈ្មួញឈ្មោះខ្លា នេះទើបតែបើករថយន្ត ដឹកឈើរបស់ខ្លួនកៀរ រថយន្តអ្នកការសែតថ្មីៗនេះ ដោយសមត្ថកិច្ចឃុបឃិតគ្នា រថយន្តដឹកឈើកៀរ រថយន្តអ្នកការសែត  គ្មានសំណង ហើយថែមទាំងដោះ លែងរថយន្តបង្ក រួមទាំងឈើពេញឡាន ផងអោយរួចខ្លួនដោយ គ្មានទោសពៃអ្វីឡើយ ។

មហាជនលើកឡើងថា សកម្មភាពដឹក ឈើរបស់មេឈ្មួញទាំងនេះ ប្រព្រឹត្តទៅបាន ដោយសារតែគណៈ បញ្ជាការឯកភាព ស្រុកទាំង២ខាងលើ ជាអ្នកបណ្តែតបណ្តោយអោយ នឹងមានអ្នកមាន អំណាចពាក់ផ្កាយពាក់ កាងនៅពីក្រោយខ្នង ។

ពាក់ព័ន្ធនិងការចោទ ប្រកាន់ខាងលើ លោក រី ឡាយ នាយសង្កាត់រដ្ឋបាល ព្រៃឈើជ័យសែន បានប្រាប់អោយដឹងថា លោក មិនដែលឃើញ គេដឹកឈើទេផង!? ប៉ុន្តលោកទទួលស្គាល់ ថាឈ្មួញដឹកឈើ ខុសច្បាប់ឈ្មោះ ពន្លក មានថ្ងៃមុន លោកធ្លាប់ចាប់ដែរ ។

ចំណែក លោក ឃិត វណ្ណៈ ប្រធានស្នាក់ការបរិស្ថាន ស្រែវាលបានអោយដឹងថា ឈ្មួញទាំងប៉ុន្មាននាក់ ខាងលើមិនដែល បានចូលមកដឹក ឈើស្រែវាលទេ ចំពោះឈ្មោះ ព្រុំ វុទ្ធី ហៅធី ពុករលួយដែលជា ឈ្មួញដឹកឈើ ខុសច្បាប់ខួបប្រាំងវស្សា ក៏លោកថាមិន ដែលស្គាល់ឈ្មោះនេះដែរ ។

ករណីបទល្មើសព្រៃឈើនេះ ប្រជាពលរដ្ឋនៅក្នុង ខេត្តព្រះវិហារ សំណូមពរទៅគណៈ បញ្ជាការឯកភាពខេត្ត ជួយមានវិធាន ការចំពោះក្រុមឈ្មួញទាំងនោះផង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *