ប្រជាពលរដ្ឋនៅតែបន្តរ ប្លុងសំរាមនិងកាក សំណល់នៅលើចិញ្ចើម ដ៏ដែលផ្លូវក្នុងភូមិ សាស្ត្រស្រុក កំពង់ត្រាច ដូចជាទំនៀមទម្លាប់ មួយហើយ ប៉ុន្តែអាជ្ញាធរវិញ ហាក់ពុំទាន់ មានវិធានការ ទប់ស្កាត់នៅឡើយទេ

(ខេត្តកំពត)៖ ជាការពិតណាស់ សំរាមនិងកាក សំណល់រាវរឹង គ្រប់ប្រភេទ ដែលពលរដ្ឋ ក្នុងស្រុកកំពង់ត្រាច តែងតែច្រកការ៉ុង ឬស្បោងប្លាស្ទិក យកទៅប្លុងចោល នៅពេលយប់   ស្ថិតលើចំណុច ផ្លូវជាតិលេខ៣១ អាចចាត់ទុកជាទំនៀម ទម្លាប់មួយមិន ងាយកាត់ផ្តាច់ បានឡើយ ខណៈដែលអាជ្ញាធរក្នុងតំបន់ ពុំទាន់មានវិធាន ការទប់ស្កាត់នៅ ឡើយនោះ។

យ៉ាងណាមិញ ចំណុចដែលគេយក សំរាមនិងកាក សំណល់ទៅស្តុក ចោលពាសវាល ពាសកាលនៅតាម ចិញ្ចើមផ្លូវដូច ក្នុងរូបភាពនេះ មិនត្រឹមតែធ្វើឲ្យ បាត់បង់សោភ័ណ ភាពស្រុកកំពង់ ត្រាចនោះទេ ថែមទាំងបានបំពុល បរិស្ថានយ៉ាងធ្ងន់ធ្ងរ និងប៉ះពាលដល់ សុខភាព ពលប្រជាពលរដ្ឋ ពិសេសអ្នកដំណើរ ឆ្លងកាត់ផ្លូវនេះ ព្រមទាំងពលរដ្ឋ ដែលមានលំនៅ ដ្ឋាននៅក្បែរនោះ។ ចំពោះសំរាមនិងកាក សំណល់រលួយនេះ ពិតជាបាន សាយភាយ បញ្ចេញក្លិនស្អុយ អសោធដល់អ្នក ធ្វើដំណើរគ្រប់ ពេលវេលា។

មហាជនតែងតែ នាំគ្នារិះគន់ដល់ អាជ្ញាធរក្នុងដែន សមត្ថកិច្ចហាក់ពុំទាន់ មានវិធានការ ទប់ស្កាត់រាល់ សកម្មភាពរបស់ពល រដ្ឋក្នុងតំបន់ ដែលតែងតែ លួចដឹកសំរាម និងកាកសំណល់មក ចាក់ចោលនៅ លើចិញ្ចើមផ្លូវជាតិ នៅឡើយ ដោយករណីដូច ខាងលើហាក់ ដូចជាកើតឡើង រាប់ឆ្នាំមកហើយ ហើយបានធ្វើឲ្យ បាត់បង់សោភ័ណភាព និងក្លាយជាកន្លែង បំពុលបរិស្ថានយ៉ាង ធ្ងន់ធ្ងរផងដែរ។

ប្រភពខ្លះបានលើកឡើងថា អំណើរតទៅ ចំណុចផ្លូវដែលគេ ធ្លាប់យកស្បោងសំរាម ឬដាក់សំណល់ អាហារក្នុងការ៉ុង យកទៅស្តុកចោល ពិតជាប្រពៃណី មួយដែលពលរដ្ឋ នៅតែបន្តសកម្មភាព ពីម្នាក់ទៅម្នាក់ ដរាបណាអាជ្ញាធរ នៅតែព្រងើយកន្តើយ មិនព្រមយកបញ្ហានេះ ទៅអនុវត្តឲ្យបាន ទាន់ពេលវេលានោះ។

ទាក់ទិននឹង សំរាមខាងលើ គេបានលើក ឡើងផងដែរថា មហាជនសម័យនេះ បើមានការបំផុស បំផុលពីកក្តា អនាម័យ សម្អាតបរិស្ថាន ពិតជាមានអ្នកចូល រួមច្រើនណាស់។ ម្យ៉ាងទៀតសំណល់ ដែលគេតែងតែប្លង់ ចោលនៅទីនេះ ប្រហែលគ្មានអ្នក ណាក្រៅពីអ្នក រស់នៅក្នុងតំបន់ ស្រុកកំពង់ត្រាចឡើយ..អញ្ចឹងងាយស្រួល ណាស់បើអាជ្ញាធរ លើកប្រធានបទផ្នែ កបរិស្ថានមក ធ្វើការអនុវត្ត  ពិតជាមានមហាជន ជួយគាំទ្រយ៉ាង ពេញទំហឹង ពិសេសស្រទាប់ យុវជនតែម្តង។

ពាក់ព័ន្ធនឹង ការប្លុងសំរាម និងកាកសំណល់ ខាងលើ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានប្រាប់អ្នកយក ព័ត៌មានយើង អោយដឹង តាមទូរស័ព្ទនៅ រសៀលថ្ងៃទី១៣  ខែកក្កដា ឆ្នាំ២០១៩នេះថា ករណីបោះចោល សំរាមនៅតាមដង ផ្លូវសាធារណៈ លោកបានធ្វើការ អប់រំផ្សព្វផ្សាយ ជាច្រើនលើកច្រើនសារ ថែមទាំងជូនដំណឹង ដល់មហាជន  ពិសេសប្រជាពល រដ្ឋក្នុងស្រុកឲ្យរួម គ្នារក្សាអនាម័យ ដោយមិនតម្រូវឲ្យ យកសំរាមទៅប្លុងចោលបែបនេះទេ ប៉ុន្តែនៅតែមាន អ្នកឆ្លៀតឱកាសយក សំណល់ទៅបោះ ចោលនៅទីនេះដដែល។

លោកអភិបាល ស្រុកបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ លោកនឹងបង្កើតគណៈ កម្មការសម្រាប់ ឃ្លាំមើល ហើយលោក នឹងផ្តល់រង្វាន់ដល់ កម្លាំងយាមកាម នៅពេលយប់  និងធ្វើការពិន័យ ចំពោះអ្នកដែល លួចយកសំរាម-កាកសំណល់ទៅបោះចោល នៅទីនេះ ដោយគ្មាន ការយោគយល់ឡើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *