ស្លាប់ម្នាក់របួសធ្ងន់ ស្រាលពីរនាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ម៉ូតូ បុកគ្នានៅលើ កំណាត់ផ្លូវជាតិលេខ៣១

(ខេត្តកំពត)៖ មនុស្សម្នាក់បាន ស្លាប់បន្ទាប់ពីដឹក ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងពីរនាក់ផ្សេង ទៀតរងរបួសធ្ងន់ ស្រាល ក្នុងឧបទ្ទវហេតុគ្រោះ ថ្នាក់ចរាចរជិះម៉ូតូបុកគ្នា នៅលើកំណាត់ផ្លូវ ជាតិលេខ៣១។

ហេតុការណ៍នេះ បានកើតឡើងនៅ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាង លិចផ្សារថ្នល់បំបែក ឃុំអង្គសុរភី ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត រវាងម៉ូតូនិងម៉ូតូ។

សាក្សីដែលឃើញ ហេតុការណ៍ខាងលើ បាននិយាយថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូឌុបក្មេងប្រុស ម្នាក់នៅពីក្រោយ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុជនរងគ្រោះ ក៏បត់ម៉ូតូបំណងចូល ទៅផ្លូវលំដែលនៅខាង ឆ្វេងដៃ គាប់ជួន មានម៉ូតូមួយគ្រឿង ទៀតជិះម្នាក់ឯងមក ពីក្រោយក្នុងទិស ដៅស្របគ្នា គេចមិនទាន់ក៏បុក គ្នាពេញទំហឹងបណ្តាល ឲ្យដួលច្រងាប់ច្រងិល រងរបួសធ្ងន់ ស្រាលទាំងអស់គ្នាតែម្តង។

សាក្សីដដែលបាន បញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះ មុនដំបូងគេឃើញជនរង របួសធ្ងន់សល់តែ ដង្ហើមចង្រិត ទើបក្រុមគ្រួសារ ដឹកទៅសង្គ្រោះនៅ ឯមន្ទីរពេទ្យ ប៉ុន្តែដោយសារ ស្ថានភាពរបួសធ្ងន់ ធ្ងរពេកក៏ដាច់ខ្យល់ ស្លាប់តែម្តង ចំណែកក្មេងរង គ្រោះពេលនេះក្រុម គ្រូពេទ្យកំពុងជួយ សង្គ្រោះហើយ។

ពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ខាងលើ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ បាត់បង់ជីវិតក្នុង ហេតុការណ៍នេះ មានឈ្មោះ ឈួន តាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត រីឯក្មេងប្រុស អាយុ៦ឆ្នាំអ្នក រួមដំណើរដែល របួសធ្ងន់មិនទាន់ស្គាល់ ឈ្មោះនៅឡើយ ចំណែក ភាគីម៉ូតូម្ខាងទៀត មានឈ្មោះ វ៉ាន់ ទីន ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល រស់ នៅភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

បន្ទាប់ពីវាស់វែង ម៉ូតូទាំងពីរគ្រឿង ប៉ូលិសបាននាំយក ទៅរក្សាទុកនៅក្នុង អធិការដ្ឋាននគរបាលស្រុក សម្រាប់ដោះ ស្រាយនៅពេលក្រោយ។

ដោយឡែកសពជន រងគ្រោះក្រុមគ្រួសារ កំពុងចាត់ចែង ធ្វើបុណ្យ តាមប្រពៃណី៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *