ដើមឈើនិងផ្ទះពលរដ្ឋ ជាច្រើនគ្រួសារ ត្រូវបានខ្យល់ កន្ទ្រាក់បកបោក រងការខូចខាត យ៉ាងធ្ងន់ធ្ងរនៅ ខេត្តកែប

(ខេត្តកែប)៖ ក្រោយពីក្រសួង ធនធានទឹក និងឧត្តុនិយម បានធ្វើសេចក្តី ប្រកាសក៏ដូចជា ផ្សព្វផ្សាយ តាមបណ្ដាញសង្គម និងណែនាំទៅដល់ ប្រជាពលរដ្ឋទូទាំ ងប្រទេស ពិសេសខេត្តកែប ឲ្យមានការប្រុង ប្រយ័ត្នចំពោះហានិភ័យ ផ្តើមដោយសារគ្រោះ មហន្តរាយពីធម្មជាតិនោះ ស្រាប់តែមាន ករណីខ្យល់កន្ទ្រាក់ បក់បោករលំ ដើមឈើនិងផ្ទះពលរដ្ឋ អស់ជាច្រើននៅ ភូមិសាស្ត្រទឹកដីខេត្តកែប។

ដោយហេតុការណ៍ នេះបានកើតឡើង នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប និងស្រុកដំណាក់ ចង្អើរខេត្តកែប។

ចំពោះឧបទ្ទវហេតុខាងលើ បានកើតឡើង នៅវេលាម៉ោង ២និង 00នាទី រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានភ្លៀង ធ្លាក់មួយមេយ៉ាងធំ និងខ្យល់កន្ត្រាក់ផ្គរ រន្ទះបណ្ដាលឱ្យរលំ បង្គោលភ្លើង ដើមឈើ ជាច្រើនដើម ព្រមទាំងប៉ើង ដំបូលផ្ទះប្រជាពលរដ្ឋ អស់មួយចំនួនធំ និងរងការខូច ខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ អស់មួយចំនួនផងដែរ។

បើតាមប្រភពពីអាជ្ញាធរ និងសមត្ថកិច្ចមូល ដ្ឋានបានដឹងដែរថា ករណីខ្យល់កន្ទ្រាក់ ខាងលើនេះ ខាងអាជ្ញាធរមិនទាន់ ស្រង់របាយការណ៍ ឱ្យបានជាក់លាក់ នៅឡើយទេ ព្រោះខណៈនេះ មេឃនៅតែបន្ត ភ្លៀងខ្យល់បន្តបន្ទាប់ មិនទាន់ស្រាកស្រាន្ត។

ប្រភពពីអាជ្ញាធរខាង លើបានបញ្ជាក់ទៀតថា ករណីខ្យល់កន្ទ្រាក់នេះ មិនមែនកើតឡើង តែសង្កាត់អូរក្រសារ ក្រុងកែបប៉ុណ្ណោះទេ សូម្បីតែទឹកដីស្រុក ដំណាក់ចង្អើរ ក៏មានករណី បែបនេះដែរ ព្រោះថាទឹកដីនៃខេត្តកែប គឺជាតំបន់ជាប់មាត់សមុទ្រ ងាយរងគ្រោះខ្លាំងជាងគេ ដូចនេះអាជ្ញាធរខេត្តកែប សូមសុំណូមពរ ដល់ពលរដ្ឋទាំង អស់សូមមេត្តា បង្កើនការប្រុង ប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីបញ្ជៀស នូវគ្រោះថ្នាក់ ដោយប្រការផ្សេងៗ ដែលបង្កឡើងពី គ្រោះមហន្តរាយនៃធម្មជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *